នឹក​ស្មាន​មិន​ដល់​ តារា​ជើង​ស៊ុត Rooney​ ​មិន​ធ្លាប់​ឈ្នះ​ស្បែក​ជើង​មាស​សូម្បី​ម្ដង​​​​

  • 2018-10-06 01:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney គឺ​ជា​កីឡាករ​កំពូល​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស​ ដែល​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ឈាន​ដល់​កម្រិត​កំពូល​ជាមួយ​ Manchester United។

Rooney

ចំណាយ​ពេល​រួម​រស់​១៣​ឆ្នាំ​នៅ​បិសាច​ក្រហម​ខ្សែ​ប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​បាន​ឈ្នះ​ពាន​សព្វគ្រប់​ទាំង​នៅ​ក្នុង​ស្រុក​ និង​ពាន​ទ្វីប​អឺរ៉ុប​ និង​ជា​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ PFA Players' Player of the Year កាល​ពី​រដូវ​កាល​ ២០០៨-០៩។ ​

ក្រៅ​ពី​នោះ​បុរស​ជនជាតិ​អង់គ្លេស​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Old Trafford និង​ក្រុម​ជម្រើស​ជាតិ​​តោ​កំណាច​ ថែម​ទាំង​ជា​កីឡាករ​ទី​ពីរ​ដែល​រក​គ្រាប់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League ចំនួន​២០៨​គ្រាប់​។​

យ៉ាង​ណា​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ក្នុង​អាជីព​របស់​ Rooney គឺ​មិន​ដែល​ឈ្នះ​ស្បែក​ជើង​មាស​សូម្បី​តែ​ម្ដង​នៅ​ Premier League បើ​ទោះ​ជា​រូប​គេ​ធ្លាប់​ស៊ុត​ចូល​២៥​គ្រាប់​ក្នុង​១​រដូវ​កាល​បាន​ចំនួន​២​លើក​ក៏​ដោយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន