Mkhitaryan មិន​ទៅ​លេង​ Europa ជាមួយ​ Arsenal ព្រោះ​មូលហេតុ​កម្រ​មាន​មួយ​​

  • 2018-10-04 08:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ធ្វើ​ដំណើរ​ប្រមាណ​៨ពាន់​គីឡូម៉ែត្រ​ទៅ​កាន់​ប្រទេស​អាស៊ែបៃហ្សង់​ដើម្បី​ប៉ះ​ម្ចាស់​ផ្ទះ​ Qarabag ក្នុង​ការ​ប្រកួត​ពាន​ UEFA Europa League វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។​

Mkhitaryan

យ៉ាង​ណា​ក្នុង​ចំណោម​ក្រុម​កីឡាករ​របស់​លោក​ Unai Emery គឺ​គ្មាន​វត្តមាន​ខ្សែ​បម្រើ​សំខាន់​ Henrikh Mkhitaryan នោះ​ទេ។​ មូលហេតុ​ដែល​អវត្តមាន​ Mkhitaryan មិន​មែន​ដោយ​សារ​របួស​ ឬ​ជាប់​បម្រាម​អ្វី​ឡើយ​គឺ​ដោយ​សារ​រូប​គេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទើប​មិន​ទៅ​ជាមួយ Arsenal។

កីឡាករ​វ័យ​២៩​ឆ្នាំ​គឺ​ជា​ជនជាតិ​អាមេនី​ ដែល​ប្រវត្តិ​​តានតឹង​​ផ្នែក​នយោបាយ​ជាមួយ​ប្រទេស​អាស៊ែបៃហ្សង់​។ ប្រទេស​ទាំង​ពីរ​មាន​ព្រំប្រទល់​ជាប់​គ្នា​តែ​គ្មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយ​គ្នា​ឡើយ ថែម​ទាំង​ធ្លាប់​ប៉ះ​ទង្គិច​ផ្នែក​យោធា​២​លើក​ពី​ចន្លោះ​ឆ្នាំ​កាល​ពី​ឆ្នាំ​១៩១៨ និង​១៩៨៨។​

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​ Mkhitaryan មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ អាស៊ែបៃហ្សង់ ពោល​គឺ​កាល​ពី​ឆ្នាំ​២០១៥​ រូប​គេ​បាន​អវត្តមាន​ជាមួយ​ Borussia Dortmund ម្ដង​ហើយ​ពេល​លេង​ប៉ះ​ក្រុម​ Gabala នៅ​ពាន​ដូចគ្នា​នេះ​៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ វីរ័ត្ន