តាម​ពិត​តួអង្គ​ក្នុង​រឿង​ល្បីៗ​ទាំង​៧​នេះ ចម្លង​ពី​គេ​សោះ

  • 2018-10-08 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​ប្រសិន​ជា​អ្នក​ទស្សនា​ភាពយន្ត​មិន​ថា​ជា​រឿង​ហូលីវូដ​ឬ​គំនូរ​ជីវចល​នោះ​ទេ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ធ្លាប់​ឃើញ​តួអង្គ​​ឬ​សាច់​រឿង​ស្រដៀង​នេះ​ពី​មុន​មក​។ មនុស្ស​មួយ​ចំនួន​មិន​សូវ​ជា​ខ្វល់​ពី​វា​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ស្នេហា​វិស័យ​ភាពយន្ត​វិញ​ គេ​នឹង​ស្វែង​រក​ សៀវភៅ​ ភាពយន្ត​ ឬ​ គំនូរ​ជីវចល​​ដែល​ស្រដៀង​គ្នា​ឬ​ចម្លង​ចេញ​ពី​គ្នា។

នេះ​ជា​ឧទាហរណ៍​តួអង្គ​ល្បីៗ​ទាំង​៧​ដែល​ចម្លង​ពី​គេ៖

១. តួអង្គ Kimba the White Lion និង Lion King

តាម​ពិត​តួអង្គ Simba ដ៏​ល្បី​របស់ Disney យក​លំនាំ​តាម​តួអង្គ Kimba ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ភាពយន្ត​គំនូរជីវចល​របស់​ជប៉ុន​ កាល​ពី​ឆ្នាំ ១៩៦៥ ដែល​មាន​រឿង​រ៉ាវ​ស្រដៀង​គ្នា​ខ្លាំង។

២. តួអង្គ Zoro និង Batman

តួអង្គ​ Zoro បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ ១៩១៩ មក​ម្ល៉េះ។ តួអង្គ​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​មនុស្ស​ប្រចៀវ​ Batman ដោយ​មាន​រូង​ផ្ទាល់​ខ្លួន​ព្រម​ទាំង​មាន​អ្នក​បម្រើ​ប្រចាំ​ម្នាក់​ដូចគ្នា។

៣. “Looney Tunes” និង “Little Man”

ភាពយន្ត “Little Man” ធ្វើ​ឲ្យ​អ្នក​គិត​ក្នុង​ចិត្ត​ថា ដូច​ជា​ធ្លាប់​ឃើញ​​រូប​ភាព​ស្រដៀង​នេះ​ពី​មុន​។ តាម​ពិត​ភាពយន្ត​នេះ​យក​លំនាំ​ពី​រឿង "Looney Tunes” សឹង​តែ​ទាំង​ស្រុង។

៤. រឿង "Little Monsters” និង​ "Monsters, Inc”

ភាពយន្ត "Little Monsters” បាន​បញ្ចេញ​តាំង​ពី​ឆ្នាំ ១៩៨៩​មក​ម្ល៉េះ ចំណែក​ឯ​សាច់​រឿង​និង​តួអង្គ​នៅ​ក្នុង​រឿង​នេះ​គឺ​ពិត​ជា​ស្រដៀង​នឹង​រឿង "Monsters, Inc” ដែល​បាន​បញ្ចេញ​នៅ​ឆ្នាំ ២០០១​ខ្លាំង។

៥. រឿង "Soldier” និង​រឿង "The Terminator”

ប្រសិន​អ្នក​តែង​តែ​តាម​ដាន​សេរី​ភាពយន្ត "The Terminator” អ្នក​នឹង​តែង​តែ​ឃើញ​ឈ្មោះ Harlan Elison ជា​និច្ច។ នេះ​ដោយ​សារ​តែ​លោក​ជា​អ្នក​និពន្ធ​រឿង "Soldier” ហើយ​តួអង្គ​ផ្សេងៗ​ក្នុង​រឿង "The Terminator គឺ​សឹង​តែ​យក​តាម​រឿង​នេះ​ទាំង​ស្រុង។ បន្ទាប់​ពី​រឿង​ក្ដី​ឡើង​ទៅ​ដល់​តុលាការ​ លោក Harlan ឈ្នះ​ក្ដី​និង​មាន​សិទ្ធ​ដាក់​ឈ្មោះ​លោក​ជា​ក្រេឌីត​ក្នុង​រឿង "Terminator” ទាំង​អស់។

៦. រឿង "The Christmas Toy” និង​ "Toy Story”

មុន​នឹង​រឿង "Toy Story” ចាប់​ផ្ដើម​ល្បី​ខ្លាំង តាម​ពិត​មាន​ភាពយន្ត​ស្រដៀង​នេះ "The Christmas Toy” ដាក់​បញ្ចាំង​តាំង​ពី​ឆ្នាំ ១៩៨៦​ មក​ម្ល៉េះ។

៧. តួអង្គ Deadstroke និង Deadpool

Deadstroke គឺ​ជា​តួអង្គ​ឃាត​ករ​សាហាវ​ព្រៃផ្សៃ​របស់ DC បង្ហាញ​ខ្លួន​ដំបូង​នៅ​ឆ្នាំ ១៩៨០ ក្រោយ​មក​ Marvel ក៏​ចម្លង​គំនិត​នេះ គ្រាន់​តែ​ធ្វើ​ឲ្យ​ Deadpool មាន​ចរិត​លក្ខណៈ​កំប្លែង​ជាង Deadstroke តែ​ប៉ុណ្ណោះ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ ធារ៉ូ