ច្បាស់ការ! ក្រសួងថា គ្មានទេរឿងស៊ូកប៉ាន់ ពេលប្រលងក្របខណ្ឌសុខាភិបាល

  • 2018-10-05 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា ការ​ប្រលង​ក្រប​ខណ្ឌ​ក្រសួង​ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ២០១៨។ អ្វី​ដែល​ក្រសួង​ផ្ដោត​សំខាន់​គឺ គ្មាន​ទេ​អំពើ​ស៊ី​សំណូក ឬ​ការ​សូក​ប៉ាន់ ក្នុង​ការ​ប្រលង​នេះ។

ហ្វេសប៊ុក​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​ការ​ប្រលង​ជ្រើសរើស​នេះ នឹង​មាន​ការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​អ្នក​សង្កេត​ការណ៍​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

ដូច្នេះ ដើម្បី​ជៀសវាង​ពាក្យ​ចចាមអារ៉ាម​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ ក្រសួង​សូម​ប្រកាស​ជា​ឱឡារិក​ថា អ្នក​ស៊ី​សំណូក និង​អ្នក​សូកប៉ាន់ ត្រូវ​មាន​ទោស​ដូចគ្នា។ សូម​បេក្ខជន​ទាំង​អស់​ខិត​ខំ​រៀន​សូត្រ និង​ពង្រឹង​សមត្ថភាព​ដើម្បី​ប្រលង​ប្រជែង​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌។

សូមជម្រាប​ថា​ ការ​ប្រលង​ក្រប​ខណ្ឌ​ក្រសួង​សុខាភិបាល​ ​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ២០១៨។​ បេក្ខជន​ចូលរួម​ចំនួន ៧០០នាក់ នឹង​ចូលរួម​ប្រលង ខណៈ​មាន​បេក្ខជន​បាន​ដាក់ពាក្យ​ដល់​ទៅ ១២០០០​នាក់។

អត្ថបទ៖ ពៅ រក្សា