Karius ​ខូច​បាល់​សារ​ជា​ថ្មី​ធ្វើ​ឲ្យ​ Besiktas ចាញ់​នៅ​ Europa

  • 2018-10-05 00:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Loris Karius អ្នក​ចាំ​ទី​ខ្ចី​ជើង​ពី​ Liverpool បាន​បង្ក​កំហុស​សារ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​ដែល​ Besiktas ចាញ់​ Malmo ២​ទល់​នឹង​០​ នៅ​ Europa League។

អ្នក​ចាំ​ទី​វ័យ​២៥​ឆ្នាំ​ធ្លាប់​រង​សម្ពាធ​ធ្ងន់ធ្ងរ​​ក្រោយ​បង្ក​កំហុស​២​ដង​នៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ធ្វើ​ឲ្យ​ Liverpool បាត់បង់​ពាន​ឲ្យ​ទៅ​ Real Madrid។ លេង​នៅ​ទីក្រុង​កៀវ​ កាល​ណោះ​ Karius បាន​បោះ​បាល់​ឲ្យ​ Benzema ស៊ុត​គ្រាប់​ទី​១ និង​ចាប់​បាល់​របស់​ Gareth Bale របូត​នៅ​ចុង​ម៉ោង​។

នៅ​ជំនួប​យប់​មិញ​ Karius បាន​លោត​ដាល់​បាល់​កាត់​ចូល​កណ្ដាល​របស់​កីឡាករ​ក្រុម​ Malmo ខុស​ធ្វើ​ឲ្យ​បាល់​ចូល​ទី​នៅ​នាទី៥៣​ មុន​ពេល​ដែល​របូត​គ្រាប់​ទី​២​នៅ​នាទី​៧៦​ ក្រោយ​មិន​អាច​ចាប់​បាល់​ប៉េណាល់ទី​របស់​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Rosenberg៕ ​

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម