កប់​ណាស់! សាលី អ៊ូមើត បាន​មេដាយ​ប្រាក់​​​កម្រិត​ពិភព​លោក

  • 2018-10-05 01:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ប្រណាំង​ម៉ូតូទឹក​កម្ពុជា សាលី អ៊ូមើត ទទួល​​បាន​លេខ​២ ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូទឹក​កម្រិត​ពិភព​លោក ដែល​តំណាង​ឲ្យ​ក្លឹប​ Flamingo Jet Ski Racing Team របស់​កម្ពុជា​ លើ​វិញ្ញាសា Ski Modified កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ។

សាលី​ អ៊ូមើត (រូបថត ៖ FB សាលី អ៊ូមើត)

​ព្រឹត្តិការណ៍​នេះ​ សាលី អ៊ូមើត នៅ​សល់​ពីរ​វិញ្ញាសា​ទៀត​គឺ M Pro Ski Stock និង Expert Limited ។ ​នេះ​ជា​ការ​ឈ្នះ​មេដាយ​ប្រាក់​​លើក​​ទី​១​ជូន​កម្ពុជា​ក្នុង​កម្រិត​ពិភព​លោក​។ ​ព្រឹត្តិការណ៍​នេះ​កំពុង​ធ្វើ​ឡើង​​​នៅ​ សហរដ្ឋ​អាមេរិក ​ដែល​មាន ៥៦ ប្រទេស​ចូល​រួម៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​