កម្សត់ម្ល៉េះ ម៉ារ៉ា ប៊ុណ្ណា ក្រោយពីរថយន្តទីកូខូចខ្ទេច សូម្បីតែម៉ូតូ១ក៏គ្មានជិះដែរឥឡូវនេះ

  • 2018-10-05 01:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និង​ចម្រៀង​ ម៉ារ៉ា ប៊ុណ្ណា បង្ហាញ​អារម្មណ៍​​អន់​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រថយន្ត​ទីកូ​​ត្រូវ​បាន​ខូច​ខ្ទេច​​ក្នុង​ឧប្បត្តិហេតុ​មួយ​ កាល​ពី​ខែ​កក្កដា កន្លង​ទៅ​​បែរ​ជា​គ្មាន​​​អ្នក​​ជួយ​គិត​គូ​ខ្វាយ​ខ្វល់​ពី​លោក​ឡើយ។ សូម្បី​តែ​ពេល​នេះ​រក​ម៉ូតូ​មួយ​​គ្រឿង​សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ក៏​គ្មាន​ដែរ។

ម៉ារ៉ា ប៊ុណ្ណា ថា រាល់​ថ្ងៃ​នេះ​នៅ​ពេល​​ចេញ​ទៅ​ថត​រឿង​ ឬ ​កម្មវិធី​ផ្សេង​ៗ​លោក តែង​តែ​​​សុំ​មិត្តភ័ក្ដិ​ដោយ​សារ​ជានិច្ច​​​មាន​ពេល​ខ្លះ​ហៅ​ម៉ូតូ​កង់​បី​ជិះ​គិត​ទៅ​តាម​គីឡូ​ក៏​មាន។ រីឯ​រថយន្ត​ទីកូ​​ដែល​ខូច​នោះ​បើ​ជួស​ជុល​ទៅ​​អស់​ច្រើន​ជាង​តម្លៃ​ទិញ​ទៀត​ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក បង្ខំ​ចិត្ត​លក់​​អេតចាយ​តែ​ម្ដង​ទៅ​​ ព្រោះ​គ្មាន​​ថវិកា​ក្នុង​ការ​ជួស​ជុល។

ជា​មួយ​អារម្មណ៍​អន់​ចិត្ត​គ្មាន​អ្នក​ខ្វាយ​ខ្វល់ ម៉ារ៉ា ប៊ុណ្ណា រៀប​រាប់​ថា៖" បង​មិន​លាក់​បាំង​ទេ រាល់​ថ្ងៃ​ហ្នឹង​​ក្រោយ​ពី អស់​រថយន្ត​ទីកូ​ មួយ​ហ្នឹង​គឺ​បង​គ្មាន​សល់​អ្វី​ទេ ព្រោះ​ឡាន​ហ្នឹង​បង​ទិញ​ទុក​ថត​MV ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​មិន​ទាន់​បាន​ថត​ផង​ក៏​មាន​គ្រោះ​ថ្នាក់​ ក្រោយ​ត្រឡប់​មក​ពី​ហែ​បក្ស ឥឡូវ​ឡាន​ហ្នឹង​បង​លក់​ឲ្យ​អេត​ចាយ​ហើយ អត់​មាន​អី​ជិះ​ទេ​ សូម្បី​តែ​ម៉ូតូ"។

ជា​ចុង​ក្រោយ​ ម៉ារ៉ា ប៊ុណ្ណា សុំ​បញ្ជាក់​ថា​មូល​ហេតុ​បណ្ដាល​ឲ្យ​​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​ឡើង​ លោក​ មិន​បាន​ស្រវឹង​​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ តែ​កើត​ឡើង​មក​ពី​ការ​អត់​ងងុយ​ទើប​រ៉េ​ចង្កូត​​​ក៏​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​តែ​ម្ដង​ទៅ៕​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម