វិបសាយបរទេសមួយចុះផ្សាយព័ត៌មានពី Fan Bingbing បែរច្រឡំដាក់រូបសង្សារ Luhan
- 2018-10-05 02:47:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិបសាយបរទេសមួយចុះផ្សាយព័ត៌មានពី Fan Bingbing បែរច្រឡំដាក់រូបសង្សារ Luhan
ចន្លោះមិនឃើញ
ព័ត៌មានពាក់ព័ន្ធការគេចពន្ធរបស់តារាសម្ដែង Fan Bingbing កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង ក្រោយខាងការិយាល័យពន្ធប្រកាសពិន័យតារាស្រីរូបនេះជាសាច់ប្រាក់ប្រហែល ១៣០ លានដុល្លារ។
មិនមែនត្រឹមតែប្រទេសចិននោះទេដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងនោះដែរ បណ្ដាប្រទេសក្នុងតំបន់អាស៊ី បូករួមនឹងប៉ែកអឺរ៉ុបក៏ផ្ដោតលើរឿងមួយនេះខ្លាំងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ កាសែតរបស់ប្រទេសអង់គ្លេសមួយមានឈ្មោះថា Sky News បានចេញផ្សាយព័ត៌មានពីតារាសម្ដែង Fan Bingbing ជាមួយរឿងរ៉ាវគេចពន្ធរបស់នាង ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺខាងសារព័ត៌មានមួយនេះ បែរជាដាក់រូបតារាសម្ដែង Guan XiaoTong ដែលជាមិត្តស្រីរបស់តារាចម្រៀង Luhan ជំនួសរូបពិតរបស់តារាសម្ដែង Fan Bingbing ទៅវិញ។
ក្រោយដឹងថា ពួកគេបានដាក់រូបខុស ខាងសារព័ត៌មាន Sky News ក៏បានកែតម្រូវភ្លាមៗផងដែរ ប៉ុន្តែទោះជាយ៉ាងណា មហាជនមួយចំនួនបានថតរូបដើមទុក និងចែកចាយរិះគន់សារព័ត៌មានមួយនេះពាសពេញបណ្ដាញសង្គម។ មហាជនមួយចំនួនគិតថា កំហុសនេះកើតមានឡើង ដោយសារតែជនជាតិអឺរ៉ុបភាគច្រើនមិនអាចបែងចែកមុខមាត់ជនជាតិអាស៊ីឲ្យបានច្បាស់លាស់៕