Sony បញ្ចេញ​ទូរទស្សន៍​ជំនាន់​ថ្មី មើល​កាន់តែ​យប់​ទើប​ដឹង​ថា​កប់​យ៉ាង​ណា

  • 2018-10-05 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony ដែល​មាន​មូលដ្ឋាន​នៅជប៉ុន ទើប​តែ​បាន​បញ្ចេញ​ទូរទស្សន៍​ស៊េរី​ថ្មី​ម៉ូដែល A9F OLED និង Z9F LCD ដែល​ផ្តល់​ចំណុច​ខ្លាំង​លើ​គុណភាព​រូបភាព និង​សម្លេង។

A9F ជា​ទូរទស្សន៍​កម្រិត​ខ្ពស់ (Flagship) ប្រើប្រាស់​អេក្រង់ OLED ផ្តល់​កម្រិត​រូបភាព​​ច្បាស់​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​។ បើ​ទស្សនា​ពេល​យប់​ឬ​នៅ​ទី​ងងឹត ទូរទស្សន៍​ស្ថិត​ក្នុង​ត្រកូល Master Series របស់ Sony អាច​ចែក​ដាច់​ពណ៌​នៅ​លើ​ផ្ទៃ​អេក្រង់ដោយ​រូបភាព​កម្រិត 4K យ៉ាង​ច្បាស់​ហ្មត់ រួម​ទាំង​មាន​មុខងារ HDR ជំរុញ​ឲ្យ​រូបភាព​លើ​អេក្រង់​មាន​ពណ៌​ធម្មជាតិ អាច​ទស្សនា​គ្រប់​ទិស​យ៉ាង​ត្រជាក់​ភ្នែក។

ប្រព័ន្ធ​សំឡេង A9F ជះ​ចេញ​ពី​អេក្រង់​តែ​ម្តង សឹង​តែ​ថា​មិន​ចាំបាច់​ប្រើ Speaker ជា​ជំនួយ ដោយសារ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា Acoustic Surface Audio អាច​បង្កើត​គុណភាព​សម្លេង​ឮ​ខ្លាំង​កប់ ដែល​បច្ចេកវិទ្យា​មុនៗ​មិន​មាន​ឡើយ។

កំពូល​ទូរទស្សន៍របស់ Sony បំពាក់​មក​ជា​មួយ Pixel Contrast Boster ជា​ឧបករណ៍​ត្រួតពិនិត្យ​លើ​ផ្ទាំង OLED និង​ប្រើប្រាស់​ឈីប X1 Ultimateជា​ខួរ​ក្បាល​ថ្មី ដែល​ធ្វើ​ឲ្យ​ទូរទស្សន៍​មាន​ភាព​ឆ្លាតវៃ រួម​ទាំង​ប្រតិបត្តិការ​ដោយ AndroidTV។

Sony ក៏​បាន​ចាប់ដៃ​ជាមួយ Netflix ដើម្បី​នាំ​យក​បទពិសោធន៍​ការ​ទស្សនា​វីដេអូ​ថ្មី​ប្លែក ដែល​ទូរទស្សន៍​ផ្សេងៗ​មិន​ទាន់​អាច​ធ្វើ​បាន។

ទាំង A9F OLED និង Z9F LCD ក្រុមហ៊ុន Sony ទើប​តែ​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ទីផ្សារ​កម្ពុជា​កាល​ពី​ដើម​សប្ដាហ៍​នេះ ហើយ​តម្លៃ​ប្រភព​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ៕

ចុច​អានអត្ថបទ​បន្ត

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម