អ្នក​គាំទ្រ​ ឡៅ ​ចន្រ្ទា​ ម្នាក់​នេះ​ឡូយ​កប់​

  • 2018-10-05 04:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ប្រដាល់​និមួយៗ​តែងតែ​មាន​អ្នកគាំទ្រ​ ជា​ពិសេស​កីឡាករ​ល្បីៗ​ជួរ​មុខ​ដូច​ជា​ កែវ​ រំចង់​ រឿង​ សោភ័ណ្ឌ​ ម៉ឺន​ សុភា​ ផល​ សោភ័ណ្ឌ​ ធឿន​ ធារ៉ា​ វង្ស​ ណយ​ និង​ ឡៅ​ ចន្រ្ទា​ ឡៅ​ ចិត្រា​ ជា​ដើម​។​ ដោយ​ឡែក​មើល​អ្នក​គាំទ្រ​របស់​ ចន្រ្ទា​ ម្នាក់​នេះ​មាន​សម្រស់​ស្រស់​ស្អាត​តែ​ម្ដង​ ហើយ​ឆ្លៀត​ទៅមើល​ Idol​ របស់​ខ្លួន​ប្រកួត​ដល់​សង្វៀន​ទៀត​ផង។

​កញ្ញា​ម្នាក់​នេះ​បាន​ទៅ​មើល​ ឡៅ​ ចន្រ្ទា​ ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ កាំឡៃផេត​ នៅ​សង្វៀន​បាយ័ន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​កញ្ញា​ ២០១៨​កន្លង​ទៅ​នេះ។​ ចង់​ដឹង​ស្អាត​ និង​ឡូយ​ប៉ុណ្ណា​មើល​រូប​ភាព​ រួម​ទាំង​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៕​

កីឡាករ ឡៅ ចន្រ្ទា

អត្ថបទ៖ នួន ស៊ីណា​