ច្រើនសន្លឹកពី សុវត្ថិ មុន្នីវណ្ណ អាចឆក់បេះដូងនារីៗឲ្យលង់នឹងរូបរាងសង្ហា​

  • 2018-10-08 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវត្ថិ មុន្នីវណ្ណ កូន​ប្រុស​ច្បង​របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ចូល​ប្រឡូក​សិល្បៈ​រយៈពេល​ខ្លី តែ​ទទួល​បាន​ប្រជាប្រិយភាព​ហួស​ការ​ស្មាន ពិសេស​អ្នក​គាំទ្រ​ជា​នារី នេះ​ក៏​ព្រោះ​តែ​រូប​រាង​ស្រស់​សង្ហា ទេពកោសល្យ​សិល្បៈ ចរិត​រួស​រាយ​រាក់​ទាក់ មិន​ប្រកាន់​ខ្លួន ហើយ​ថែម​ទាំង​មាន​ឪពុក​ជា​តារា​ចម្រៀង​ល្បី​ស្រាប់។

រាល់​ពេល​ចេញ​សម្តែង​ម្តងៗ កំលោះ​រូប​សង្ហា សុវណ្ណ មុន្នីវណ្ណ ត្រូវ​បាន​អ្នក​ម្តាយ​រៀប​ចំ​ស្ទីល​នៃ​កា​រស្លៀក​ពាក់ តុប​តែង​ខ្លួន​យ៉ាង​សម​សួន ធ្វើ​ឲ្យ​វត្តមាន​កូន​ប្រុស​សំណព្វ​លើ​ឆាក​កាន់​តែ​លេចធ្លោ ជាមួយ​ក្បាច់​រាំ​រស់​រវើក ទទួល​បាន​សំឡេង​ទះ​ដៃ​កង​រំពង។

កន្លង​មក​តារា​វ័យ​ជំទង់​រូប​នេះ​ធ្លាប់​បាន​ទម្លាយ​ប្រាប់​ពី​អារម្មណ៍​របស់​ខ្លួន​ថា "ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ខ្លាំង អរគុណ​ដល់​អ្នក​គាំទ្រ​ ព្រោះ​បើ​មិន​មាន​ការ​​គាំទ្រ ក៏​ខ្ញុំ​ក៏​មិន​អាច​ឈាន​​ដល់​កម្រិត​នេះ​ដែរ"។

សុវត្ថិ មុន្នីវណ្ណ និងប្អូនប្រុសទាំង២ រួមមាន សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ បាន​ក្លាយ​ជា​តារា​ចម្រៀង​ពន្លកថ្មីពេញសិទ្ធិ​នៅ​ក្នុង​ផលិតកម្ម​នេះ កាលពីដើមឆ្នាំ២០១៨នេះ។

សុវត្ថិ មុន្នីវណ្ណ លោកឪពុក និងប្អូនៗទាំង២

ទស្សនា! រូបភាព និងសកម្មភាព សុវត្តិ មុន្នីវណ្ណ ទាំង​ក្រៅ និង​លើ​ឆាក​សម្តែង​ខាង​ក្រោមនេះ៖

អត្ថបទ៖ ដេត ធន្នី