ឈ្នះ​លុយ​សុទ្ធ ១ពាន់ ដុល្លារ ហើយ​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​ល្បី ដោយ​ចូល​រួម​ប្រកួត​កម្មវិធី​នេះ

  • 2018-10-05 07:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ចូល​ចិត្ត​ការ​​ច្នៃ​ប្រឌិត និង​ស្រលាញ់​ការ​រចនា App ទូរ​សព្ទ UI/UX Design Competition ​គឺ​ជា​ការ​ប្រកួត​មួយ​ដែល​ត្រូវ​ម៉ាច់​តែ​ម្ដង​សម្រាប់​អ្នក​តែ​ម្ដង។

Smart Axiata បាន​បង្កើត​កម្មវិធី​ប្រកួត​បង្កើត​ App មួយ​​មាន​ឈ្មោះ​ថា UI/UX Design Competition ដើម្បី​ប្រមូល​ផ្តុំ​អ្នក​មាន​សមត្ថភាព ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​​ចូលរួម​ប្រកួត​នឹង​មានឱកាស​ឈ្នះ​រ​ង្វាន់​​​ជា​លុយ​សុទ្ធ​ចំ​នួន ១០០០ ដុល្លារ ប្រើ​គម្រោង Smart StreamOn 8 រយៈពេល​មួយ​ឆ្នាំ រួម​ទាំង​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន Smart Axiata។

ការ​ប្រកួត​នឹង​ត្រូវ​ធ្វើឡើង​នៅ Raintree Cambodia ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ពី​​​ទី ៨ វិច្ឆិកា ជា​មួយ​នឹង​ការ​ធ្វើ​បទ​បង្ហាញ​អំពី​ការប្រកួត​។ បន្ទាប់​មក​បេក្ខជន​នឹង​ត្រូវ​ជួបគ្នា​ម្តង​​នៅ​ថ្ងៃ​ទី ​១០ វិច្ឆិកា សម្រាប់​ចូលរួម​ប្រកួត​ជា​ផ្លូវការ។ បេក្ខជន​ នឹង​ត​ម្រូ​វ​ឲ្យ​ធ្វើការ​រចនា​ជា​លើក​ចុង​ក្រោយ ដោយ​ប្រើ​ App Prototyping Tools ហើយ​ត្រូវ​បង្ហាញ​ការងារ​ដល់​គណៈកម្មការ។

កំឡុង​ពេល​ប្រកួត បេក្ខជន​អាច​សុំ​ដំបូន្មាន​​ពី​អ្នក​ណែនាំ​ដែល​មាន​បទពិសោធន៍​ផ្នែក​​រចនា UI/UX អ្នក​ជំនាញ​ផ្នែក​ទីផ្សារ ព្រម​ទាំង​អ្នក​ជំនាញ​ផ្នែក​ប្រតិបត្តិការ​អាជីវកម្ម​បាន។ បន្ថែម​ពីលើ​ពិន្ទុ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​គណៈកម្មការ ជយលាភី​​នឹង​ត្រូវ​បាន​កំ​ណ​ត់​ដោយ​ការ​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ​ជា​សាធារណៈ​​ដែល។ ការ​ប្រកាស​ផ្ដល់​រង្វាន់​គឺ​នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃទី ១៩ ​វិច្ឆិកា ២០១៨។

កម្មវិធី​នេះ បើក​សម្រាប់​ប្រជា​ជន​ខ្មែរ​ទាំងអស់ ដែល​បាន​អាយុ​ចាប់ពី​ ១៨​ ឆ្នាំ​ឡើង​ទៅ​ចូល​រូម ជា​​គូ​ ឬ​បុគ្គល​ក៏​បាន ដោយ​ដាក់​ចុះ​ឈ្មោះ រួម​ជា​មួយ​កិច្ចការ UI/UX របស់​អ្នក​នៅ​ UI/UX Design Competition ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ ២ វិច្ឆិកា ឆ្នាំ​២០១៨៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម
អត្ថបទថ្មី