យុវតីវ័យក្មេង គង់ ដាលីន កសាងស្នាដៃផលិតវីដេអូបទចម្រៀង និងភាពយន្តខ្លីតាំងពីអាយុ១៦ ឆ្នាំ

  • 2018-10-05 06:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ឈាន​ចូល វ័យ ២០ ឆ្នាំ ជិតក្លាយជានិស្សិតឆ្នាំទី ៤ ក្នុងឆ្នាំនេះហើយ កញ្ញា ក៏​ជា​សហ​ស្ថាបនិក កម្មវិធី និទាន ដែល​ជោគជ័យ​លើ​ស្នាដៃ​រូបថត និង​វីដេអូ​បង្ហាញ​សិល្បៈ រឿង​និទាន​ខ្មែរ​ ថែមទាំង​មាន​អាជីព​ជា​ពិធីការិនី​ក្នុង​កម្មវិធី​ទូទៅ និង​ធ្លាប់​ជា​ពិធីការិនី​កម្មវីធី​ទូរទស្សន៍​ប៉ុស្តិ៍ PNN និង​កម្មវិធី Sabay Der របស់​ក្រុមហ៊ុន Sabay។

ស្រី​ស្អា​រូប​ស្រស់ ក្មេង​វ័យ គង់ ដាលីន ផ្ដើម​ការងារ​ជា​អ្នក​បង្កើត​ថ្មី ឬ Creative Content maker ដោយ​​ផ្ដើម​ពី​ការ​ចូលរួម​ផលិត​វីដេអូ​ក្នុង​គម្រោង​ខ្លី​មួយ​កាល​ពី​មាន​អាយុ​ទើបតែ ១៦ឆ្នាំ ជា​អ្នក​តែង​និពន្ធ​ទំនុក​ច្រៀង និង​ផលិត​វីដេអូ​ចម្រៀង​នោះ ហើយ​ក៏​ទទួល​បាន​ពាន​រង្វាន់​ថែម​ទៀត​ផង​។

ដោយស្រលាញ់ពេញចិត្តលើការបង្កើតថ្មី និងមានដុងក្នុងការតែងនិពន្ធថែមទៀត កញ្ញា គង់ ដាលីន​ក៏បានដឹកនាំមិត្តភ័ក្តិចូលរួមផលិតជាខ្សែភាពយន្តខ្លីៗ ចំនួន ៥ ចំណងជើងដាក់ប្រកួត​តាម​មហោស្រព ជាតិ និង​អន្តរជាតិ តែមិនធ្លាប់ទទួលបានពានរង្វាន់នៅឡើយនោះទេ។

ក៏ប៉ុន្តែ ការដណ្តើម​ពានរង្វាន់នានាក្នុងការប្រកួតភាពយន្តមិនមែន​ជា​ការ​រំពឹង​ទុក​របស់​ស្រី​ស្អាត​វ័យ​ក្មេង​រូប​នេះ​ទេ។​ ការដែលព្យាយាមផលិតខ្សែភាពយន្ត និងវីដេអូថ្មី ដោយឆ្លៀតពេលសិក្សាបែបនេះ ក៏ដោយសារតែ​ការស្រលាញ់ ពិសេសការចង់បង្ហាញពីអារម្មណ៍ មតិផ្ទាល់ខ្លួនទាក់ទងនឹងជីវិតរស់នៅ និងការ​ចូលរួម​ផ្តល់ជាគំនិត តាមរយៈការបង្ហាញជាវីដេអូ។ នេះបើតាមការលើកឡើងរបស់ កញ្ញា គង់ ដាលីន។​

ទស្សនៈចូលរួមផលិតភាពយន្ត ក្នុងអាយុវ័យក្មេងខ្វះបទពិសោធន នេះធ្វើឱ្យរូបនាង​រៀនពីការងារ និងស្វែងយល់ពីបញ្ហាផលិតភាពយន្ត ថែមទាំងរក្សា ឬសន្សំបាននូវ សមិទ្ធផលសម្រាប់ជីវិត និងជាទុនសម្រាប់ដឹកនាំខ្លួនឱ្យរកឱកាសការងារដែលខ្លួនពេញចិត្តនាពេលអនាគត់៕

អត្ថបទ៖ Sunny

អត្ថបទពេញនិយម