សំណួរ​​ក្តៅ​៤​ដែល Jurgen Klopp ត្រូវ​រក​ចម្លើយ​មុន​ប៉ះ Man City ក្រោយ​ចាញ់ Napoli

  • 2018-10-06 01:54:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ចាញ់ ១-០ ក្រោម​ថ្វី​ជើង​ក្រុម​នៅ​លីគ​អ៊ីតាលី Napoli។ គេ​ជឿ​ថា​ប្រព័ន្ធ​របស់​លោក Jurgen Klopp កំពុង​មាន​បញ្ហា ដែល​ត្រូវ​តែ​ដោះស្រាយ។ នេះ​បើ​តាម Sky Sports ដក​ស្រង់​ដោយ​វេបសាយ Tribuna។

ខាង​ក្រោម​នេះ​ជា​សំណួរ​៤​ដែល​ Klopp ត្រូវ​រក​ចម្លើយ​មុន​ប៉ះ Man City៖

១ បញ្ហា​របស់ Liverpool នៅ​ត្រង់ Keita? ហើយ​តើ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​របៀប​ណា?

Keita បាន​បង្ក​កំហុស​ទៅ​លើ​ខ្សែ​ការពារ Napoli កីឡាករ Nikola Maksimovic ត្រឹម​នាទី​ទី​៣។ ខ្សែ​បម្រើ​រូប​នេះ​បាន​ធ្វើ​ឲ្យ​ខូច​បាល់​ដល់​ទៅ​៥​ដង​ត្រឹម​​១​តង់​ប៉ុណ្ណោះ​ពេល​ប្រកួត​ទល់​ក្រុម​នៅ​លីគ​អ៊ីតាលី​ក្នុង​ក្របខ័ណ្ឌ Champions League រហូត​ដល់​ឱកាស​មួយ​នោះ​ស្ទើរ​តែ​ឲ្យ​កាដូ​ខ្សែ​ប្រយុទ្ធ Arkadiusz Milik រក​គ្រាប់​បាល់​បាន។ ប្រភព​ខាង​លើ​បាន​បង្ហាញ។

Keita របួស​​ធ្ងន់​អំឡុង​ពេល​ប្រកួត​ជាមួយ Napoli និង​ត្រូ​វ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ

ប្រព័ន្ធ​លេង​របស់​ហង្សក្រហម​ដូច​មិន​សូវ​ស្រួល​តាំង​ពី​ពេល​ស្មើ Chelsea ១-១ នៅ​ពេល​ដែល​ role របស់ Jordan Henderson ត្រូវ​បាន​ជំនួស​ដោយ Keita។

Keita នៅ​មិន​ទាន់​សម្រប​នឹង​នឹង​បរិយាកាស​ថ្មី​របស់​ខ្លួន​ជាមួយ​ហង្សក្រហម​នៅ​ឡើយ បន្ទាប់​ពី​ផ្ទេរ​មក​កាន់ Anfield កាល​ពី​រដូវ​ក្តៅ​ពី​ក្លឹប RB Leipzig។

២ តើ​ការ​ថមថយ​កម្លាំង​អាច​ជា​បញ្ហា​​សម្រាប់ Liverpool ដែរ​ឬ​ទេ?

Klopp បាននិយាយថា Liverpool បាន​បាត់​បង់​​កម្លាំង​ស្នូល​នៅ​តំបន់​​បម្រើ។ ជាក់ស្តែង ការ​វាយ​សន្ទាប់​របស់​ Liverpool លើ Napoli នៅ​តង់​ទី១​ពិត​ជា​ខ្លាំង​ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ James Milner, Henderson និង Wijnaldum មិន​អាច​បន្ត​វាយ​សន្ទាប់​ម្ចាស់​ផ្ទះ​បាន​ទៀត​ទេ។ Klopp បាន​ប្រើ​ប្រាស់​កីឡាករ​ដដែល ៤​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​រវាង​១២​ថ្ងៃ ខណៈ​ដែល​ Liverpool អាច​នឹង​ចាញ់​ប្រៀប Man City ដែល​បាន​សម្រាក​យូរ​ថ្ងៃ​ជាង​បន្ទាប់​ពី​ការ​ប្រកួត​​​នៅ​ក្របខ័ណ្ឌ Champions League របស់​ពួកគេ​កាល​ពី​ថ្ងៃ​អង្គារ។

៣ តើ​ពេលណា​ដែល Salah អាច​ទាត់​ចូល?

Jamie Carragher អតីត​កីឡាករ Liverpool ដែល​បាន​ចូល​និវត្តន៍​បាន​អះអាង​ថា ទម្រង់​លេង​របស់ Mohamed Salah នៅ​តែ​ជា​ការ​គម្រាម​កំហែង​សម្រាប់​ក្រុម​ហង្សក្រហម។ ប៉ុន្តែ​នៅ​ពេល​ដែល​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ត្រូវ​បាន​ប្តូរ​ចេញ ហើយ Liverpool មាន​លទ្ធភាព​វាយ​បក​តាម​ស្មើ Chelsea ធ្វើ​ឲ្យ​គេ​​មាន​ភាព​មន្ទិល​ពី​សមត្ថភាព​របស់​ Salah ថា​មាន​ការ​ធ្លាក់​ចុះ ពិសេស​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​រង​របួស​ដោយសារ Ramos ដែល​មិន​ទាន់​អាច​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​ដូច​កាល​ពី​មុន។

គិត​មក​ទល់​ពេល​នេះ Salah ទើប​ទាត់​បាន​១​គ្រាប់​ក្នុង​ចំណោម​៧​ប្រកួត​របស់​ខ្លួន។

៤ តើ​មាន​បញ្ហា​ជាមួយ​ខ្សែ​ការពារ​ឬ​ទេ?

Liverpool ពុំ​ដែល​ស្គាល់​ពាក្យ​ចាញ់​ឡើយ​នៅ Premier League ប៉ុន្តែ​នៅ​ទឹកដី ​Stadio San Paolo នៅ​ពេល​ដែល​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ខ្លួន​មិន​អាច​រក​គ្រាប់បាល់​បាន ប្រព័ន្ធ​ការពារ​របស់​​ពួកគេ​ក៏​គ្មាន​សុវត្ថិភាព​ដែរ។

សូម្បី​តែ​កីឡាករ​​ចិត្ត​ធ្ងន់ Virgil van Dijk ហាក់​ដូច​ជា​មិន​ពេញ​ចិត្ត​ដែរ​នៅ​តង់​ទី​១ ក្រោយ​ការ​ទាត់​ដ៏​ឥតខ្ចោះ​ពី Milik ប៉ុន្តែ​អាច​ជួយ​សង្រ្គោះ​បាន​ពី Alisson។ ម្តង​ទៀត Dries Mertens អាច​មាន​ឱកាស​ស៊ុត​ទៅ​ប៉ះ​របារ​ទី​ មុន​ពេល​ដែល​ក្លឹប​ខ្លាំង​នៅ​លីគ​កំពូល​អ៊ីតាលី​ទាត់​១​គ្រាប់​ចុង​ម៉ោង​យក​ឈ្នះ Liverpool នៅ Champions League។

Napoli ស៊ុត​សរុប​១៤​ជើង​លើ​ Liverpool ដែល​ជា​ការ​ស៊ុត​ច្រើន​បំផុត​មក​លើ​ក្រុម​​ឡើង​ជើង​​អង់គ្លេស ​គិត​​គ្រប់​ការ​ប្រកួត​នៅ​ដើម​​រដូវ​កាល​​របស់​​ហង្សក្រហម៕

ប្រភព៖ tribuna   ប្រែ​សម្រួល៖ សុខ លាងហ៊ត