មហា​សេដ្ឋី​ជប៉ុន​​ទិញ​​វីយ៉ូឡុង​ថ្លៃ​បំផុត​ជិត ៩ លាន​ដុល្លារ​​​ដោយសារ​ហេតុផល​ពិសេស​

  • 2018-10-06 02:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សេដ្ឋី​ជប៉ុន​មួយ​រូប​បាន​ទិញ​វីយ៉ូឡុង​ថ្លៃ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ ហើយ លោក​​អាច​ប្រគំ​ចែក​រំលែក​វា​ជាមួយ​តន្រ្តីករ​នៅ​ជុំវិញ​ពិភពលោក។ នេះ​បើ​តាម​សារព័ត៌មាន Nextshark ទើប​បាន​ចុះ​ផ្សាយ។

លោក យូស៊ូកិ ម៊ែសាវ៉ា (Yusuke Maezawa) ជា​នាយក​ប្រតិបត្តិ​ហាង​​លក់​រាយ​នូវ​​សំលៀកបំពាក់​ម៉ាក Zozotown ដ៏​ពេញនិយម បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​​ដោយ​លោក​បាន​ទិញ​វីយូឡុង Stradivarius Hamma ១៧១៧ ជា​វីយូឡុង​ដ៏​កម្រ​មួយ​ប្រភេទ ព្រោះ​ជា​វីយូឡុង​ដែល​មាន​​ដើម​កំណើត​រាប់​សតវត្ស។

​​យោង​តាម​គេហទំព័រ​តម្លៃ​របស់​ក្រុមហ៊ុន Kakaku.com បាន​ឱ្យ​ដឹង​ថា​ វីយូឡុង​ប្រភេទ​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ៨,៧៥ (ជិត ៩ លាន​ដុល្លារ​អាមេរិក)។

View this post on Instagram

I purchased Stradivari 1717 Violin “Hamma”. Like Basquiat painting, I would like to make it travel around the world to send its strong and delicate sound to children in every region and country it visits under cooperation from local musicians. #stradivarius #stradivari Sorry for my terrible first violin playing... --- ‪1717年製のストラディヴァリウス「Hamma(ハンマ)」を買いました(8月12日の投稿のType 3がそれです)。バスキアと同じように、世界中を旅させ、現地音楽家の協力のもと、その地域や国々の子供たちの耳にその力強くも繊細な奇跡の音色を届けたいと思います。 #ストラディバリウス 初めてのヴァイオリン演奏に挑戦してみました笑。

A post shared by Yusaku Maezawa (MZ) (@yusaku2020) on

លោក​ Maezawa បាន​សរសេរ​នៅ​លើ Instagram របស់​លោក​ថា លោក​មិន​មាន​បំណង​រក្សា​វីយូឡុង​នេះ​ទុក​លេង​តែ​ឯង​ទេ ហើយ​លោក​នឹង​ចែករំលែក​​ជាមួយ​តន្រ្តីករ​ជុំវិញ​ពិភពលោក ហើយ​ គោលបំណង​សំខាន់​ដើម្បី​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​មនុស្ស​ជំនាន់​ក្រោយ​អំពី​តន្ត្រីបុរាណ។

ប៉ុន្តែ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​រិះគន់​ថា​នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ ដើម្បី​​បង្កើន​នូវ​ភាព​ល្បីល្បាញ​​ពី​ក្រោយ​មុខ​ជំនួញ​ដ៏​ជោគជ័យ​របស់​លោក​ប៉ុណ្ណោះ។

កន្លង​មក​មហាសេដ្ឋី​រូប​នេះ ធ្លាប់​បាន​ធ្វើ​ឲ្យ​​មាន​ការ​ចាប់​អារម្មណ៍​ជា​អន្តរជាតិ​កាល​ពី​ខែ​មុន​ បន្ទាប់​ពី Elon Musk បានប្រកាសថា​លោក​​នឹង​ក្លាយ​ទៅ​ជា​ភ្ញៀវ​ទេសចរ​​អវកាស​ដំបូង​គេ​បង្អស់​ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ភព​ព្រះចន្ទ​តាមរយៈ​​គ្រាប់​រ៉ុកកែត SpaceX’s Big Falcon នៅ​ឆ្នាំ ២០២៣៕

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម