អត់​ខក​ចិត្ត​ទេ! ចូលចិត្ត​លេង​ហ្គេម កុំ​ភ្លេច Subscribe បុគ្គល ១០ រូប​នេះ​លើ YouTube

  • 2018-10-10 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​យុវវ័យ​ភាគ​ច្រើន​មិន​ថា​ប្រុស​មិន​ថា​ស្រី​កំពុង​ពេញ​និយម​ខ្លាំង​ជាមួយ​ការ​លេង​ហ្គេម ទន្ទឹម​គ្នា​នេះ​ក៏​មាន​បុគ្គល​ល្បីល្បាញ ១០ រូប​លើ​គេហទំព័រ YouTube ទទួល​ស្គាល់​ថា​មាន​ភាព​ល្បីល្បាញ​និង​ឈ្មោះ​បោះ​សំឡេង​ខ្លាំងក្លា​បំផុត​ជុំវិញ​វិស័យ​នេះ។

១០.rezendeevil មាន Subscriber ប្រមាណ ១៩ លាន​នាក់:

បុរស​សញ្ជាតិ​ប្រេស៊ីល Pedro Afonso Rezende ជា YouTuber មួយ​រូប​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ Choice Award ក្នុង​ឆ្នាំ ២០១៦ និង Trendy Guy នា​ឆ្នាំ ២០១៧ ដោយ​ចូលចិត្ត​លេង​ហ្គេម Minecraft និង Resident Evil។

៩.DanTDM មាន Subscriber ប្រមាណ ២០ លាន​នាក់:

អ្នក​លេង​ហ្គេម​អាជីព​សញ្ជាតិ​អង់គ្លេស Daniel Middleton ជា​អតីត Diamond Minecraft ក៏​មាន​បង្កើត​នូវ Online Store ផ្ទាល់​ខ្លួន​សម្រាប់​លក់​ទំនិញ​មួយ​ចំនួន ប៉ុន្តែ​ Daniel ជា YouTuber ឈរ​លំដាប់​កំពូល​មួយ​រូប​ជា​អ្នក​រក​ចំណូល​បាន​ច្រើន​បំផុត។

៨.Jacksepticeye មាន Subscriber ប្រមាណ ២០ លាន​នាក់:

បុរស​វ័យ ២៧ ឆ្នាំ Sean William McLoughlin មក​ពី​អៀរឡង់ ដោយ​រូប​គេ​ទទួល​បាន​ភាព​ល្បីល្បាញ​ក្រោយ​គណនី​ល្បី​ឈ្មោះ PewDieDie ធ្លាប់ Mention ឈ្មោះ​របស់​លោក​ក្នុង​វីដេអូ​មួយ។

៧.Markiplier មាន Subscriber ប្រមាណ ២១ លាន​នាក់:

រស់​នៅ​ក្នុង​ទីក្រុង Los Angeles លោក Mark Fischbach ធ្លាប់​ជាប់​ជា​អ្នក​រក​ចំណូល​បាន​ខ្ពស់​បំផុត​ក្នុង YouTube កាល​ពី​ឆ្នាំ ២០១៧ ដោយ​លោក​បាន​គូស​គំនូរជីវចល​ត្លុក​កំប្លែង​បន្ថែម​ជា​ច្រើន​ទៀត ក្រៅ​ពី​ការ​លេង​ហ្គេម។

៦.Vegetta777 មាន Subscriber ប្រមាណ ២៤ លាន​នាក់:

មក​ពី​ប្រទេស​អេស្ប៉ាញ បុរស​វ័យ ២៨ ឆ្នាំ Samuel de Luque Batuecas ក៏​ជា​បុគ្គល​ចូលចិត្ត​លេង​ហ្គេម Minecraft ជាមួយ​នឹង Grand Theft Auto, Rainbox Six និង Resident Evil។

៥.VanossGaming មាន Subscriber ប្រមាណ ២៤ លាន​នាក់:

បុរស​សញ្ជាតិ​កាណាដា Evan Fong ជា​ជើង​ខ្លាំង​រក​ចំណូល​ខ្ពស់​បំផុត​លំដាប់​ទី​ពីរ​ក្នុង YouTube នា​ឆ្នាំ ២០១៧ ដោយ​វីដេអូ​ភាគ​ច្រើន​របស់​បុរស​រូប​នេះ​បង្កប់​ភាព​កំប្លុកកំប្លែង។

៤.JuegaGerman មាន Subscriber ប្រមាណ ២៩ លាន​នាក់:

មាន​ទេពកោសល្យ​ទាំង​ការ​សម្តែង ការ​លេង​កំប្លែង និង​ការ​លេង​ហ្គេម ដោយ​លោក​មាន​ឈ្មោះ​ពិត German Garmendia សញ្ជាតិ​ឈីលី។

៣.Fernanfloo មាន Subscriber ប្រមាណ ២៩ លាន​នាក់:

លោក Luis Fernando Flores សញ្ជាតិ​អែលសាល់វាឌ័រ ក៏​ជា​អ្នក​បង្កើត Gaming App ឈ្មោះ Fernanfloo សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​របស់ Apple ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​ទៀត​ផង។

២.ElRubiusOMG មាន Subscriber ប្រមាណ ៣១ លាន​នាក់:

លោក Ruben Doblas Gundersen ជា YouTuber សញ្ជាតិ​អេស្ប៉ាញ ក្រៅ​ពី​លេង​ហ្គេម ក៏​តែងតែ​ថត Vlog បង្ហាញ​ពី​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក។

១.PewDiePie មាន Subscriber ប្រមាណ ៦៦ លាន​នាក់:

ឈ្មោះ​ពិត Felix Arvid Ulf Kjellberg ជា YouTuber លំដាប់​ទី ៦ រក​ចំណូល​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ ២០១៧ ប៉ុន្តែ​ក៏​នៅ​ឈរ​លំដាប់​ទី ១ ជា Gamer ល្បី​ឈ្មោះ​បំផុត​ដដែល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម