មីស៊ីល​​ល្បឿន​លឿន​ជាង​សំឡេង៦ដង នឹង​មាន​​លើ​យន្តហោះ​ចម្បាំង​ Su-57 របស់រុស្ស៊ី

  • 2018-10-06 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​កាេ​ចុះផ្សាយ​របស់​គេហទំព័រ RT មីស៊ីល​​ន​ល្បឿន​លឿន​ជាង​សំឡេង ៦ ដង R-37M នឹង​ត្រូវ​យក​មក​បំពាក់​លើ​យន្តហោះ​ចម្បាំង​ជំនាន់​ទី៥ និង​ទំនើប​បំផុត​របស់​រុស្ស៊ី Su-57។

ប្រភព​ដដែល​បន្ត​ថា មីស៊ីល​នេះ ​កំពុង​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​ដល់​ជំហាន​ចុងក្រោយ​ហើយ។ វា​នឹង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ថ្មី ដោយ​កាត់​បន្ថយ​ទម្ងន់​មួយ​ចំនួន ប្រវែង​ឲ្យ​ស័ក្ដិសម​នឹង​យន្តហោះ រួម​ជាមួយ​ប្រព័ន្ធ​តម្រង់​គោលដៅ​ថ្មី​មួយផងដែរ។ ​

មីស៊ីល ដែល​បាញ់​បាន​រហូត​ដល់​ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ​នេះ មាន​ប្រវែង ៤,២​ ម៉ែត្រ ទម្ងន់ ៦០០​គីឡូក្រាម ហើយ​ធ្លាប់​ត្រូវ​បាន​គេ​យក​ទៅ​បំពាក់​ លើ​យន្តហោះ​ចម្បាំង​​ទំហំ​ធំ Mig-31BM តែ​មួយ​ប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ