ជិត​ជុំ​ជើង​មែន​ទែន​ហើយ! ហាង​ល្បីៗ​បន្ត​កន្ទុយ​គ្នា​បើក​ហូរហែ ក្នុង​ផ្សារ​ទំនើប​ធំមួយ​កណ្ដាល​ក្រុង

  • 2018-10-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​សាង​សង់​រួច និងបើក​​ឲ្យ​ហាងទំនិញ ភោជនីយដ្ឋាន​និមួយៗ​ចូលដេគ័រមួយរយៈមក ផ្សារ​ទំនើប​ស្តង់ដារ​អន្តរជាតិ The Bridge Lifestyle Mall ដែល​មាន​ទីតាំង​ក្បែរ​មជ្ឈមណ្ឌល​កោះពេជ្រ កំពុង​លេច​រូប​រាង​ពេញ​លេញ​ជា​បណ្ដើរៗ​ហើយ ដោយ​ថ្មីៗ​​នេះ អគារ​ទាំង​មូល​​ទើប​​តែ​ស្វាគមន៍​ហាង​កាហ្វេ​ Brand កំពូល​មួយ​របស់​ពិភពលោក​គឺ Starbucks​ ដែល​បាន​សម្ពោធ​ជាផ្លូវការ កាល​ពីខែ​មុន​នេះ។  

ជា​មួយ​​គ្នា​នោះ ហាង​ A Nice Gift ដែល​ជា​ហាង​តែ​ទឹកដោះ​គោថ្មី​មួយ​នៅកម្ពុជា ដោយ​បាន​​នាំ​យក​រសជាតិ​ដើម​បែប​ហុងកុង​ដំបូង​បំផុត​ដែល​ពុំធ្លាប់​មាន​ពី​មុន​នៅ​ស្រុក​ខ្មែរ ​ក៏​បាន​បើក​លក់​ជា​ផ្លូវ​ការ​រួច​ដែរ​នៅ​ទី​នោះ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ការងារ​បាន​បញ្ជាក់​ថា នៅ​មាន​ហាង​អាហារ​ល្បីៗ​ជា​ច្រើន​ទៀត​ដូចជា ហាង​នំប៉័ង Tous Les Jours ហាង​កាហ្វេដ៏​ល្បី​​ប្រចាំ​ប្រទេស​ថៃ Inthanin និង​ហាង​តែ​ពីចិន Heekaa ដែល​នឹង​ត្រៀម​បើក​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ សម្រាប់​ឲ្យ​អតិថិជន​សាកល្បងក៏​អាច​រីករាយ​​បាន​ជាមួយ​នឹង​រសជាតិ​ថ្មី​ទាំង​អស់​នេះ។

ក្រៅ​ពី​ហាង​អាហារ និង​ភេសជ្ជៈ​ ផ្សារ​ទំនើប​បើក​ចំ​​កណ្ដាល​ក្រុង​មួយ​នេះ នៅ​មាន​ហាង​​យីហោ​ល្បីៗ​​ច្រើន​សន្ធឹក​ទៀត​ដូចជា​ហាង​ទំនិញ​កម្រិត​គុណភាព​ស្តង់ដារ​ជប៉ុន Miniso​ ហាង​នាឡិកា​ម៉ាកល្បី​ពីអឺរ៉ុប Paris Star ហាង​លក់​សំលៀកបំពាក់​កំពុង​ពេញនិយម Zando ហាង​កែសម្ផស្ស និង​ម៉ាស្សា Eliza និង L'oreal ដែល​ជាគ្រឿង​សម្អាង​ម៉ាក​ល្បី​មកពី​បារាំង​ជាដើម។ ​

Brand ល្បីៗ​ដូចជា Huawei, Vidvie, WK Remax, VR Gaming, Konfulon បូករួមទាំង Brand ផ្សេងៗជា​ច្រើន​ទៀត ដែល​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​ The Bridge Lifestyle Mall ក្លាយ​ជា​ផ្សារ​ទំនើប​ទីមួយ នៅ​ភ្នំពេញ​ក្នុង​ការ​ទិញ​ផលិតផល និង​គ្រឿង​អេឡិចត្រូនិក​ចម្រុះ​គ្រប់​ប្រភេទ​ ជាមួយ​នឹង​ទីតាំង​​កម្សាន្ត​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ និង​មនុស្ស​ធំ​​​រីករាយ​ជា​មួយ​ហ្គេម​អេឡិចត្រូនិច​​លក្ខណៈ​ពិតៗ និង​ជាក់​ស្តែង ជាមួយមិត្តភក្កិ ក្រុម​គ្រួសារ។  

The Bridge Lifestyle Mall បើក​សម្ពោធ​ផ្លូវ​ការ​​នា​ចុង​ឆ្នាំ​នេះ​ហើយ បើ​មាន​ចំណាប់​អារម្មណ៍​ចង់​ជួល​ទីតាំង​បើក​អាជីវកម្ម សូម​ទាក់ទង៖​

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម