Alaves ធ្វើឲ្យ Real បន្តដំណើររកាំរកូសនៅ La Liga

  • 2018-10-06 22:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានបន្តទម្រង់លេងមិនល្អរបស់ខ្លួនក្រោយបរាជ័យដោយលទ្ធផល១ទល់នឹង០ ក្រោមស្នាដៃរបស់ Alaves។

ក្រុមរហស្សនាមថាស្ដេចស មិនទាន់ស្គាល់ពាក្យថាឈ្នះទេនៅ៤ប្រកួតចុងក្រោយ ដោយក្នុងនោះចាញ់៣ស្មើ១។ ជ័យជម្នះ១គ្រាប់គត់របស់ក្រុមម្ចាស់ផ្ទះគឺតែតបញ្ចូលទីដោយកីឡាករ García Sánchez នៅចុងម៉ោងនាទី៩៥។

លទ្ធផលយប់មិញធ្វើឲ្យ Alaves អាចបំបែកកំណត់ត្រាឈ្នះ Real Madrid លើកដំបូងគិតតាំងពីឆ្នាំ ១៩៣១មក ហើយក៏ធ្វើឲ្យពួកគេឡើងចំណាត់ថ្នាក់មកលេខ៣ ក្នុងតារាងលីគកំពូលអេស្ប៉ាញដែរ។

ស្របពេល Real Madrid ភ្លាត់ស្នៀត ក្រុម Barcelona អាចនឹងដាច់៣ពិន្ទុពេញនៅកំពូលតារាងបើសិនជាយកឈ្នះ Valencia នៅថ្ងៃអាទិត្យនេះ៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម