ទៀត! រឿង 3AM ដ៏សែនរន្ធត់ថ្មីក្នុង​ខែ​តុលានៅ ភីអិនអិន គ្រាន់តែឃើញវីដេអូខ្លីឡើងព្រឺសម្បុរបាត់​

  • 2018-10-07 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ទស្សនិកជន​បាន​ទស្សនា​រួច​មក​ហើយ រឿង​រាត្រី​លស់​ព្រលឹង3AM ចំនួន​បួន​វគ្គ ដែល​វគ្គ​នី​មួយ​ៗ​ធ្វើឲ្យ​ទស្សនិកជន​ជក់​ចិត្ត កាន់​តែ​ខ្លាច ​កាន់​តែ​ចង់​ទស្សនា។ ដោយ​ឡែក​ក្នុង​ខែ​តុលា​នេះ ទស្សនិកជន​នឹង​បាន​ទស្សនា​រឿង​រាត្រី​លស់​ព្រលឹង 3AM ជា​មួយ​វគ្គ​ដ៏​គួរ​ឲ្យ​ព្រឺព្រួច​ចំនួន ៤​រឿង​បន្ថែម​ទៀត​មាន​ដូចជា៖

  • រឿង​ផ្ទះ​លេខ​៣០៣៖ ​​ថ្ងៃ​ទី​៦ តុលា ២០១៨
  • រឿង ខ្មោច​ទារ​សន្យា៖ ​ថ្ងៃ​ទី​១៣​ តុលា ២០១៨
  • រឿង វិញ្ញាណ​សង​សឹក៖ ​ថ្ងៃ​ទី២០ តុលា ២០១៨
  • រឿង មនុស្ស​លើក​សព៖ ​ថ្ងៃ​ទី២៧ តុលា ២០១៨។

រាត្រី​លស់​ព្រលឹង 3AM ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​សៅរ៍ ម៉ោង១០ -១១យប់ និង​ចាក់​ផ្សាយ​ឡើង​វិញ​ ​ថ្ងៃ​អាទិត្យ ម៉ោង ៤ -៥ល្ងាច នៅ PNN តែមួយ​គត់៕

តោះ!​ មើល​ឈុត​ខ្លី​ព្រឺ​ព្រួច​ គ្រាន់​ខ្លាច​លេងៗ​សិន​ ៖

ដោយ៖​ លីដា

អត្ថបទពេញនិយម