នាឡិកា Amazfit Bip Smartwatch តម្លៃ​តែ​​ ៨០ ដុល្លារ មាន​បី​​ចំណុច អាច​ល្អ​ជាង​ Apple Watch

  • 2018-10-11 01:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple Watch Series 4 ទាំង​រូបរាង​ និង​មុខងារ​បន្ថែម​ថ្មី​ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ប៉ុន្តែ​តម្លៃ​មាន​ចាប់​ពី​ ៣០០ ទៅ​ ១ ០០០ដុល្លារ​។ មាន​ចំណុច​បី​នាឡិកា​ Amazfit Bip Smartwatch តម្លៃ​ ៨០ដុល្លារ អាច​មាន​ប្រៀប​ជាង​ Apple Watch។

១) អាច​ប្រើ​ជាមួយ​ឧបករណ៍​ទាំង​ Android និង​ iPhone​

២) មាន​មុខងារ​តាម​ដាន​ដំណេក​

៣) សាក​ម្តង​ប្រើ​បាន​ដល់​ទៅ​ ៣០ថ្ងៃ​ ខណៈ​ Apple Watch សឹង​ប្រើ​មិន​បាន​ពីរ​ថ្ងៃ​ពេញ​ផង​ (មាន​មុខងារ​ច្រើន​)

ចំណុច​សំខាន់​ៗផ្សេង​ទៀត​រួម​មាន​៖

  • មាន​ជម្រើស​ពណ៌​ច្រើន​ ហើយ​ការ​រចនា​ត្រូវ​តាម​ស្ទិល​របស់​អ្នក​ប្រើប្រាស់​ រួម​ជាមួយ​ទម្ងន់​ ៣២ក្រាម​ និង​អេក្រង់​ ១,២៨អ៊ីង​។
  • ប្រើ​ពេល​សាក​ ២ម៉ោង​ កន្លះ​ អាច​ប្រើ​បាន​ដល់​ទៅ​ ៣០ថ្ងៃ​
  • មាន​បំពាក់​មុខងារ​ត្រួត​ពិនិត្យ​ល្បឿន​បេះដូង​ និង​មាន​ GPS អាច​តាម​ដាន​ជំហាន​ដើរ​, ចម្ងាយ​ធ្វើ​ដំណើរ​, កាឡូរី​បាន​ដុត​បំផ្លាញ​, និង​ប្រសិទ្ធភាព​ការ​គេង​។ ជាមួយ​នឹង​ Mode ល្អ​ៗសម្រាប់​កីឡា​ (Running, Treadmill, Cycling និង​ Walking) មាន​ទិន្នន័យ​កាន់​តែ​ល្អ​ប្រសើរ​ ចំពោះ​សកម្មភាព​ប្រចាំថ្ងៃ​។
  • ទទួល​ Notification ពី​អ៊ីមែល​, សារ​ SMS និង​ទទួល​ការ​ហៅ​ចូល​, ទទួល​ Alert សម្រាប់​បណ្ដាញ​សង្គម​នានា​ដូចជា​ Facebook, Twitter, WhatsApp, LinkedIn, Snap, Slack និង​ ទិន្នន័យ​អាកាសធាតុ​ប្រចាំថ្ងៃ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Bgr   ប្រែ​សម្រួល៖ ប៊ុនធឿន