Pixel XL ក្រោយ​ប្តូរ​ប្រើ​ត្រកូលថ្មី ផ្លាស់​ប្តូរ​យ៉ាង​ណា​ខ្លះ?

  • 2018-10-12 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីរ​ឆ្នាំ​មក​ហើយ​ដែល​ Google បាន​ផ្លាស់ប្ដូរ​អំបូរ​ Nexus ទៅ Pixel និង Pixel XL។ Pixel XL អាច​ប្រើ​ Android Pie បាន​ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​ចាស់​មួយ​នេះ​ ដូច​ថ្មី​ចឹង​។

បន្ថែម​បទពិសោធន៍​ថ្មី​ជាមួយ​ Android Pie

ការ​អាប់ដេត​ជំនាន់​ Android Pie ថ្មី​ជួយ​លើក​សម្រស់​ដល់​ Pixel XL ដែល​ពេល​ប្រើ​ហាក់​មាន​សភាព​មួយ​ថ្មី​។ អាច​ថា​ចំណាយ​ពេល​បន្តិច​ ដើម្បី​ឲ្យ​ស្និទ្ធ​ក្នុង​ការ​ប្រើប្រាស់​ ទាក់ទង​នឹង​ការ​រចនា​ប្រព័ន្ធ​ប្តូរ​ផ្ទាំង​ប្រើប្រាស់​ថ្មី​ពី​មុន​មាន​ប៊ូតុង​បី​គ្រាប់​ ទៅ​ពីរ​គ្រាប់​វិញ​ ដែល​មួយ​ជា​ប៊ូតុង​ Back និង​ Home រួម​ទាំង​ Gesture ដូចជា​អូស​ឡើង​ពីរ​ដង​ ដើម្បី​ចូល​ទៅ​ App Drawer និង​អូស​ទៅ​ស្តាំ​ ដើម្បី​ប្តូរ​កម្មវិធី​ទើប​បាន​ប្រើប្រាស់​។

ប្រើ​មុខងារ​ Digital Wellbeing

ពេល​បើក​ប្រើ​មុខងារ​ Wind Down នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​ទម្លាក់​ពន្លឺ​ និង​បិទ​ Notification ជាមួយ​នឹង​ម៉ោង​កំណត់​ស្រាប់​ (ពី​ ១១យប់​ ទៅ​ ៧ព្រឹក​)។ ក្នុង​នោះ​ ក៏​អាច​ប្រើ​ Dashboard របស់​កម្មវិធី​កំណត់​ពេលវេលា​ប្រើប្រាស់​ចំពោះ​កម្មវិធី​នានា​ផង​ដែរ​។

ថ្ម និង​បច្ចេកវិទ្យា​ Bluetooth ដំណើរការ​ល្អ​ប្រសើរ​ជាមួយ​ Pie

មិន​ច្បាស់​ថា​ថាមពល​ថ្ម​របស់​ Pixel XL នឹង​អាច​ប្រើ​បាន​យូរ​លើ​ Android 9.0 នោះ​ទេ​ ប៉ុន្តែ​កំណែទម្រង់​ថ្មី​មាន​មុខងារ​អាច​ត្រួតពិនិត្យ​ការ​ប្រើប្រាស់​ថាមពល​ថ្ម​ដ៏​មាន​ប្រសិទ្ធភាព​។ ផ្ទាំង​ Battery Settings ព្យាករណ៍​បាន​ត្រឹមត្រូវ​ភាគច្រើន​ ចំពោះ​ពេលវេលា​ទូរសព្ទ​នឹង​អស់​ថ្ម​ ផ្អែក​លើ​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ មុខងារ​ Adaptive Battery ដំណើរការ​បាន​យ៉ាង​ល្អ​ក្នុង​ Background​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រើប្រាស់​ CPU និង​ថ្ម​។

ប្រព័ន្ធ​ Bluetooth ជាមួយ​នឹង​ការ​អាប់ដេត​ថ្មី​ អាច​ជួយ​សម្រួល​ដល់​ការ​ទំនាក់ទំនង​រវាង​ឧបករណ៍​នានា​កាន់​តែ​មាន​ប្រសិទ្ធភាព​។

មាន​ការ​អាប់ដេត​សុវត្ថិភាព​ត្រឹម​ចុង​ខែ​នេះ​

Android Pie អាច​ជា​ជំនាន់​ចុងក្រោយ​របស់​ Pixel XL ខណៈ​ Google បាន​ធានា​ផ្តល់​ការ​ Support ចំពោះ​ប្រព័ន្ធ​សម្រាប់​ Pixel និង​ Pixel XL នៅ​ចុង​ខែ​តុលា​ ឆ្នាំ​ ២០១៨ រួម​ទាំង​ធានា​ផ្តល់​ការ​អាប់ដេត​ផ្នែក​សុវត្ថិភាព​នៅ​ចុង​ខែ​តុលា​ ឆ្នាំ​ ២០១៩។

ជា​ការ​សោក​ស្តាយ​មួយ​ដែរ​ ដោយសារ​ស្មាតហ្វូន​មាន​លក្ខណៈសម្បត្តិ​ល្អ​ អាច​ប្រើ​កម្មវិធី​ និង​ហ្គេម​ធំ​មួយ​ចំនួន​បាន​ល្អ​ធម្មតា​ រួម​ទាំង​កាមេរ៉ា​ និង​មុខងារ​ស្កេន​ក្រយៅដៃ​នៅ​មាន​ប្រសិទ្ធភាព​ប្រើប្រាស់​ (ប្រព័ន្ធ​ប្រតិបត្តិការ) ត្រឹម​១ឆ្នាំ​ទៀត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Androidcentral   ប្រែ​សម្រួល៖ ប៊ុនធឿន