មានទ្រព្យរាប់លាន តែ​កំពូល​តារាហុងកុងរូបនេះ បែររស់នៅបែបសាមញ្ញ និង​ធ្វើ​រឿង​ស្មានមិនដល់ជាច្រើន

  • 2018-10-11 01:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​ឈ្មោះ​ជា​កំពូល​តារា​ល្បី​ និង​មាន​ចំណូល​ច្រើន​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​តារា​សម្ដែង​ Chow Yun Fat បែរ​ជា​ជ្រើស​យក​ការ​រស់​នៅ​បែប​សាមញ្ញៗ ដោយ​ចំណាយ​ត្រឹម​តែ​ ៨​០០ដុល្លារហុងកុង (ប្រហែល​ ១០២ដុល្លារអាមេរិក) សម្រាប់​ចាយ​វាយ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ។

Chow Yun Fat ពេល​សម្ដែង​រឿង

មាន​សេចក្ដី​រាយការណ៍​មក​ថា ចំណូល​តារា​សម្ដែង​ Chow Yun Fat ដែល​ទទួល​បាន​ពី​ពិភពសិល្បៈ​ជាង​ ៤​ទសវត្សរ៍​មក​នេះ​ អាច​មាន​រហូត​ទៅ​ដល់​ ៥,៦ពាន់លាន​ដុល្លារ​ហុងកុង​ឯណោះ​ (ប្រហែល​ ៧១៤លាន​ដុល្លារ​អាមេរិក)។ ដោយ​ការ​ទ្រព្យ​សម្បត្តិ​ច្រើន​បែប​នេះ​ ទើប​មាន​មនុស្ស​មិន​តិច​ទេ​ សន្និដ្ឋាន​ថា​ តារា​ប្រុស​រូបនេះ​រស់​នៅ​ហ៊ឺហារ​ជាក់​ជា​មិន​ខាន។

Chow Yun Fat និង​ភរិយា

ផ្ទុយ​ពី ការ​រំពឹង​ទុក​ លោក​ Chow បែរ​ជា​សម្រេច​រស់​នៅ​បែប​សាមញ្ញ​បំផុត​ ដោយ​ពេល​ខ្លះ​លោក​ជ្រើស​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ និង​តែង​យក​លុយ​ជួយ​សង្គម​ ជំនួស​ការ​ចាយ​វាយ​លើ​សម្ភារៈ​និយម។

កាន់តែស្មានមិនដល់ លោក​ធ្លាប់​​ប្រើ​ទូរសព្ទ​ដៃ​ម៉ាក​ Nokia ជំនាន់​ទី​ ១​ រហូត​ទៅដល់ ១៧​ឆ្នាំ​ជាង​ ទើប​តែ​ដូរ​មក​ប្រើ​ Smartphone ២​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ មូលហេតុ​ក៏​ព្រោះ​ទូរសព្ទ​ចាស់​នោះ​ខូច​ប្រើ​លែង​កើត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ Chow តែង​ចំណាយ​ពេល​ទៅ​ទិញ​ឥវ៉ាន់​បញ្ចុះ​តម្លៃ។

តារាសម្ដែង​ Chow Yun Fat ក៏​បាន​បញ្ជាក់​ដែរ​ថា៖ "ក្ដី​សុបិន​របស់​ខ្ញុំ​ គឺ​រស់​នៅ​ដោយ​រីករាយ​ និង​ធ្វើ​ជា​មនុស្ស​សមាញ្ញ​ម្នាក់។ អ្វីដែល​ពិសេស​បំផុត​ក្នុង​ជីវិត​ មិន​មែន​ជា​ចំនួន​លុយ​ដែល​អ្នក​រក​បាន​ទេ​ ប៉ុន្តែ​ជា​ផ្លូវ​ចិត្ត​ដ៏​សែន​ស្ងប់​ និង​ការ​រស់​នៅ​សាមញ្ញ​ ដោយ​ប្រើ​ជីវិត​ដែល​នៅ​សេសសល់​ពោរពេញ​ដោយ​សេរីភាព”៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី