បើក​ឆាក​សប្ដាហ៍​ដំបូង​ ឡុង​ ជិន​ សន្លប់​ ខណៈ​ វណ្ណថង​ ឈ្នះ​ប្រផឹតប្រផើយ​

  • 2018-10-11 02:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ឆាក​សប្ដាហ៍​ដំបូង​ពាន​រង្វាន់​ ISI​ ទម្ងន់​ ៥៧​គីឡូក្រាម​ របស់​សង្វៀន​ CNC ​អាទិត្យ​មុន​នេះ​ ឡុង​ ជិន​ ភ្លាត់ស្នៀត​សន្លប់​ទឹក​ទី៤​ ខណៈ​ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់ដំបង​ ឈុត​ សេរីវណ្ណថង​ ឈ្នះ​ថៃ​ប្រផឹតប្រផើយ។​

ឡុង ជិន​ ពេលសន្លប់
កីឡាករថៃ Phutbunmi

ឈុត សេរីវណ្ណថង ​ប្រាប់​ឲ្យ​ដឹង​ថា​ ប្រកួត​ដំបូង​របស់​ខ្លួន​ក្នុង​កម្មវិធី​ពាន​រង្វាន់​ខាង​លើ​នេះ​ ពិបាក​គួរសម​ដែរ​ ព្រោះ​អី​ត្រូវ​ប៉ះ​ដៃគូ​មាន​កម្ពស់​ខ្ពស់​ជាង​ ហើយ​ស្នៀត​ប្រយុទ្ធ​ក៏​ល្អ។​ Photakvan​ គេ​ល្អ​ធាក់​ ជា​ហេតុ​ធ្វើ​ខ្លួន​ពិបាក​ចូល​ ចំណែក​ស្នៀត​ចាប់​ក៏​ពូកែ​ផង​ដែរ។​ ម្ចាស់​មេដាយ​ប្រាក់​កីឡា​ជាតិ​ខាង​លើ​បន្ថែម​ថា​ ប្រកួត​នេះ​ដែរកត្តា​លំបាក​មួយ​ទៀត​នោះ​ គឺ​ទម្លាក់​ទម្ងន់​ច្រើន​ពេក​រហូត​ដល់​ទៅ​៤​-៥​គីឡូ​ឯណោះ​ ជា​ហេតុ​ធ្លាក់​កម្លាំង​វ៉ៃមិន​សូវ​មាន​ទម្ងន់។​

ឈុត សេរីវណ្ណថង ឈ្នះថ្ងៃ​បើក​ឆាក

លោក​ សាមិត្ត​ វឌ្ឍនៈឧត្តម​ តំណាង​ខាង ISI​ លើក​ឡើង​ក្នុង​កម្មវិធី​បើក​ឆាក​ខាង​លើ​នេះ​ដែរ​ថា​ ពាន​រង្វាន់​មួយ​នេះ​ ជា​ការ​រួម​សហការ​គ្នា​ជា​មួយ​ខាង​ទូរទស្សន៍​ CNC​ ដើម្បី​លើក​ស្ទួយ​ និង​អភិរក្ស​វិស័យ​កីឡា​ក្បាច់​ខ្មែរ​បុរាណ​ និង​ជា​ការ​បម្រើ​អារម្មណ៍​អ្នក​និយម​ទស្សនា​ប្រដាល់​ផង​ដែរ។​ តំណាង​ម្ចាស់​ពាន​រង្វាន់​រូប​នេះ​លើក​ ក៏​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​ដែល​តែងតែ​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​នានា​ផង​ដែរ។​

សន្និសីទ​សារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​ ISI​ រដូវ​កាល​ទី៣​ ទម្ងន់​ ៥៧​គីឡូក្រាម​ បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០១៨ ​សប្ដាហ៍​មុន​នេះ​ហើយ​ ដោយ​ ឈុត សេរីវណ្ណថង​ ឈ្នះ​ពិន្ទុ​ថៃ​ Photakvan​ រី​ឯ​ ឡុង​ ជិន​ ចាញ់​សន្លប់​ទឹក​ទី៤​ កីឡាករ​ Phutbunmi។​ សុខ​ ធី​ និង​ ធន់​ មករា​ នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​ដំបូង​របស់​គេ​ថ្ងៃ​អាទិត្យ​ ទី១៤​ តុលា​ ២០១៨​ នេះ​ហើយ៕​

វីដេអូប្រកួត ឈុត សេរីវណ្ណថង៖

វីដេអូប្រកួត ឡុង ជិន​៖

អត្ថបទ៖ នួន ស៊ីណា​