ពិត​ទេ Liying និង Shaofeng ក្លាយ​ជា​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់ ក្រោយ​ចុះ​សំបុត្រ​រៀបការ​ស្ងាត់​ៗ?

  • 2018-10-11 02:06:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ មហាជន​ចិន​ជា​ច្រើន​បាន​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ព័ត៌មាន​ដែល​ថា តារា​សម្ដែង Zhao Liying និង Feng Shaofeng បាន​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ដោយ​ស្ងាត់​ៗ។ ជាមួយ​នឹង​ព័ត៌មាន​ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នេះ​ដែរ អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​បាន​បង្ហោះ​រូបភាព​សំបុត្រ​អាពាហ៍ពិពាហ៍ ដែល​អម​ជាមួយ​រូប​នោះ​ដែរ អ្នក​លេង​បណ្ដាញ​សង្គម​រូប​នោះ បាន​បញ្ជាក់​ឈ្មោះ​តារា​ទាំង​២​រូប​នោះ​មក​ជាមួយ​ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នោះ​ទេ ខាង​សារព័ត៌មាន Hong Kong ក៏​បាន​បញ្ជាក់​ដែរ​ថា តារា​សម្ដែង Zhao Liying បាន​រៀបការ​ជាមួយ​តារា​សម្ដែង Feng Shaofeng រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា នៅ​ឯ​ខាង​រដ្ឋបាល​ស៊ីវិល​ក្រុង​សៀងហៃ។ តារា​សម្ដែង Feng Shaofeng គឺ​មក​ពី​ក្រុង​សៀង​ហៃ ដូច្នេះ​ហើយ ក្រោយ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​រួច លោក​និង Zhao Liying បាន​ទៅ​ទីក្រុង Hong Kong ដើម្បី​ទៅ​ក្រេប​ទឹកឃ្មុំ។

អ្វី​ដែល​អ្នក​គាំទ្រ​ចាប់អារម្មណ៍​សា​ជា​ថ្មី​នោះ នៅ​កាល​ដើម​ខែ​កញ្ញា​នោះ ពួកគេ​បាន​ប្រទះ​ឃើញ​គូ​ស្នេហ៍​តារា​មួយ​គូ​នេះ បាន​ដើរ​ផ្សា​ទិញ​ទំនិញ​នៅ​ទីក្រុង Hong Kong ប៉ុន្តែ​នៅ​ពេល​នោះ​​អ្នក​គាំទ្រ​គិត​ថា ពួកគេ​គ្រាន់​តែ​ដើរ​លេង​ជាមួយ​គ្នា​ជា​ធម្មតា​តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន តារា​សម្ដែង​ទាំង​២​រូប​នេះ នៅ​មិន​ទាន់​ចេញ​មុខ​មក​បកស្រាយ​ពី​ទំនាក់ទំនង​របស់​ពួកគេ​នៅ​ឡើយ​ទេ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជឿជាក់​ថា ដំណឹង​ល្អ​របស់​តារា​ទាំង​២​រូប​នេះ នឹង​ត្រូវ​បាន​ទម្លាយ​ដោយ​ពួកគេ​ផ្ទាល់​ក្នុង​ពេល​ឆាប់​​ៗ​ខាង​មុខ​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា