ជួយ Vote ផង! ឌី លីកា ស្ថិតក្នុង Top3 ក្នុងការប្រកួត Miss Grand International 2018
- 2018-10-11 02:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយ Vote ផង! ឌី លីកា ស្ថិតក្នុង Top3 ក្នុងការប្រកួត Miss Grand International 2018
ចន្លោះមិនឃើញ
កញ្ញា ឌី លីកា តំណាងកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International នៅប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុង Top 3 ជាបេក្ខនារីទទួលបានប្រជាប្រិយភាពតាមរយៈការចុច Like និង Share លើបណ្ដាញសង្គមក្នុងចំណោមបេក្ខភាពនារីមកពីប្រទេសអាស៊ាន។ នេះបើតាម Page Asean Beauty Pageant។
តាមរយៈ Page ដដែល បញ្ជាក់ថា កញ្ញាឯកមកពីប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុង Top1 កញ្ញាឯកមកពីប្រទេសវៀតណាម ស្ថិតក្នុង Top2 រីឯ កញ្ញាឯកមកពីកម្ពុជា កំពុងស្ថិតក្នុង Top3 បើគិតត្រឹមយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។
ដើម្បីជាកម្លាំងចិត្ត ជួយឲ្យកញ្ញា ឌី លីកា Miss Grand តំណាងកម្ពុជា ទទួលបានការបោះឆ្នោតកាន់តែច្រើន សូមជួយបោះឆ្នោតគាំទ្រ ដោយការចូលទៅ Page Miss Grand Internationalបន្ទាប់មកចុចលើរូបរបស់កញ្ញា ឌី លីកា Miss Grand Cambodia ហើយចុច Like និង Share ។ ចំពោះការ ចុច Like បេក្ខនារី នឹងទទួលបាន១ពិន្ទុ ប្រសិនបើ Share នឹងទទួលបាន ៥ពិន្ទុ។ ការបោះឆ្នោតនេះ នឹងបញ្ចប់នៅត្រឹមថ្ងៃទី១២ ខែតុលា ម៉ោង៥ល្ងាចនៅប្រទេសមីយ៉ាន់ម៉ា ត្រូវនឹងម៉ោង ៦ :៣០ ល្ងាចនៅកម្ពុជា។
អ្នកដែលទទួលបានពិន្ទុខ្ពស់ពីការ Like និង Share ចំនួន៩នាក់ មកពីទ្វីបអាស៊ី អូស្រ្តាលី អូសេអានី ៣នាក់ ទ្វីបអឺរ៉ុប អាហ្រ្វិក ៣នាក់ ទ្វីបអាមេរិក ៣នាក់ នឹងមានឱកាសស្លៀកពាក់ឈុតហែលទឹក ថតរូបនៅ Chatrium Hotel Royal Lake Yangon។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត Miss Grand International នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា៕