ក្រសួង​នៅ​កូរ៉េពិភាក្សាពីការលើកលែង BTS ចូលធ្វើទាហាន ហើយនេះជាចម្លើយតបរបស់ក្រុុម

  • 2018-10-11 02:59:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​វប្បធម៌​ កីឡា និង​ទេសចរណ៍​ បាន​បើក​អង្គ​ប្រជុំ​មួយពិភាក្សា​ពី​ប្រធានបទ​ទាក់ទង​នឹង​ការ​បង្កើត​លក្ខខ័ណ្ឌ​យោធា​ពិសេស​សម្រាប់​ BTS កាល​ពី​ថ្ងៃ​ទី​ ១០ ខែតុលា​ ឆ្នាំ ២០១៨ ក្រោយ​ពី​មាន​ការ​ជជែក​វែកញែក​មួយ​រយៈ​ធំ​មក។

លោក​ Jo Kyung Tae មន្ត្រី​តំណាង​មក​ពី​គណបក្ស Liberty Korea Party បាន​លើក​ជា​ប្រធានបទ​​ក្នុង​អង្គ​ប្រជុំ​ថា៖​ "BTS មាន​ឥទ្ធិពល​បំផុត​ក្នុង​ប្រទេស​របស់​យើង តើ​អ្នក​គិត​យ៉ាង​ណា​ដែរ​ប្រសិន​បើ​យើង​បង្កើត​លក្ខខណ្ឌ​ពិសេស​មួយ​សម្រាប់​ពួកគេ?”

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ លោក​ Do Jong Hwan រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍ បាន​តបវិញថា​ សមាជិក​ទាំង​ ៧របស់ BTS បញ្ជាក់​រួច​មក​ហើយ​ពី​ការ​តាំង​ចិត្ត​ចូល​បំពេញ​កាតព្វកិច្ច​ជាទាហាន​ឲ្យទាល់តែ​បាន​ ទោះ​មាន​រឿង​អ្វី​ក៏​ដោយ។

ទោះ​ជា​យ៉ាង​ណា​ រឿង​នេះ​ក្លាយ​ជា​ប្រធានបទ​ក្ដៅគគុក​រវាង​ រដ្ឋាភិបាល និង​ប្រជាជន​ ហើយ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដដែល​ លោក​ Do Jong Hwan បាន​បន្ថែម​ថា៖ "ការ​លើក​លែង​ ឬ​ផ្ដល់​លក្ខខណ្ឌ​ពិសេស​ផ្សេង​ទៀត​ នឹង​ត្រូវ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​អង្គ​ប្រជុំ។ ពួកយើង​នឹង​បង្កើត​ផែនការ​សមស្រប​​មួយ​ បន្ទាប់​ពី​ពិចារណា​លើ​ការ​យល់​ឃើញ​ទាំង​អស់​នោះ​ ក៏​ដូចជា​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋបាល​កម្លាំង​យោធា និង​ក្រសួង​ការពារជាតិ"​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម