តាមពិតមណ្ឌលគិរី​មាន​ ៥រឿងល្អនេះ​ហើយ ទើប​អ្នក​ទេសចរ​សម្រុក​ទៅ​លេងច្រើន

  • 2018-10-11 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 304

ចន្លោះមិនឃើញ

បើ​តាម​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ថា រយៈ​ពេល​បី​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ភ្ញៀវ​ទេសចរ​ជាង​១ម៉ឺន​នាក់ បាន​ទៅលេង​កម្សាន្តខេត្ត​មណ្ឌលគិរី។ ចំនួនអ្នក​ទេសចរ គឺ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០១៧​ ប្រមាណ​៣០.៤១%។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី បាន​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​បើ​គិត​ត្រឹមតែ​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ៩ និង​ទី​១០ មាន​ចំនួន​១១.៣៤៦​នាក់។

ក្នុង​នោះ​ភ្ញៀវ​ជាតិ ១១.១១៤​នាក់ និងភ្ញៀវ​អន្តរជាតិ​២៣២​នាក់​។ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ រយៈ​ពេល​ដូចគ្នា គឺ​កើន​ឡើង​ចំពោះ​ភ្ញៀវ​ជាតិ​៨.៧០០នាក់ អន្តរជាតិ​២១៥​នាក់ កើន​សរុប​៣០.៤១​ភាគរយ។​

ប្រភព​រូបភាពពី មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី

​សូម​បញ្ជាក់​ថា ភ្ញៀវ​បាន​មកលេង​ខេត្ត​មណ្ឌលគិរី ដោយ​ហេតុផល​ថា​ខេត្ត​មួយ​នេះ​អំណោយផល​​ ៥ចំណុច​ដល់​អ្នក​ទេសចរ ដែលមាន​ដូចជា

១. ​ទេសភាព​ស្រស់​ស្អាត

២. សម្បូរ​រមណីយដ្ឋាន

៣. ផ្លូវ​ធ្វើ​ដំណើរ​ស្អាត

៤. បូក​រួម​ទាំង​សេវាកម្ម​ល្អ​ប្រសើរ

៥. ពិសេស​ គឺ​សេវា​សន្តិសុខ​របស់​កង​កម្លាំង​ប្រចាំការ​ ២៤​ម៉ោង​ លើ​ ២៤​ម៉ោង​ ពុំ​មាន​កើត​បញ្ហា​អសន្តិសុខ ឬ​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ នេះ​បើ​តាម ប្រភព​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី។


អត្ថបទ៖ ពៅ រក្សា