ក្ដៅ​ៗ ​Honda ​នឹង​មិន​មាន​វត្តមាន​ដឹក​នាំ​ក្រុម​កម្ពុជា​ឡើយ

  • 2018-10-11 03:24:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ Honda ​នឹង​មិន​បាន​មក​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឡើយ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ទីម័រ​នៅ​ថ្ងៃ​ស្អែក​នេះ ​ដោយសារ​តែ​ជាប់​ភារកិច្ច​នៅ​ក្លឹប​អូស្ត្រាលី។

ដូច្នេះ​គឺ​មាន​ន័យ​ថា ​លោក​នឹង​ណែនាំ​កីឡាករ​ក្រុម​ជម្រើស​ជាតិ ​ដោយ​តាម​រយៈ VDO Call ​ហើយ​តួ​នាទី​ដឹក​នាំ​ក្រុម​គឺ​ធ្លាក់​ទៅ​គ្រូ​បង្វឹក​ Felix Agustin Gonzalez Dalmas។ ខណៈ​ដែល​ការ​ប៉ះ​ទីម័រ​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​ជា​ប្រកួត​ទី​២​របស់​លោក Honda ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហើយ។ មួយ​វិញ​ទៀត ​លោក​ក៏​អាច​នឹង​អវត្តមាន​រហូត​ដល់​ប្រកួត​មិត្តភាព​ទល់​ក្រុម​សិង្ហបុរី​នៅ​ពេល​​ខាង​មុខ​ទៀត​ផង។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម