ខេត្តទាំង៦ ល្បីសប្បាយខ្លាំង មានអ្នកទៅដើរលេងច្រើនជាងគេបំផុត នៅភ្ជុំបិណ្ឌនេះ

  • 2018-10-11 04:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 174

ចន្លោះមិនឃើញ

យោង​តាមរបាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត ភ្ញៀវទេសចរ និងបងប្អូន​ប្រជាពល​រដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ក្នុង​ឱកាស​ឈប់​សម្រាក​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ (៨-១០ ខែតុលា ឆ្នាំ២០១៨) នេះមានចំនួន ១,២៦១,៦៩១ កើនឡើង ២០,៤២% ក្នុងនោះ៖

  • ភ្ញៀវជាតិ ១,២១៣,៦៨៧ កើនឡើង ២០,២៩% 

  • ភ្ញៀវអន្តរជាតិ ៤៨,០០៤ កើនឡើង ២៣,៩៣

ខេត្តគោលដៅទេសចរណ៍សំខាន់ៗ​ចំនួន​៦​ខេត្ត ទទួលបានចំនួនភ្ញៀវទេសចរច្រើន​ជាង​គេ៖

  • ខេត្តសៀមរាប ៖ ភ្ញៀវសរុបចំនួន ២៥២,៤២២ នាក់ កើនឡើង ៤៧,០៥% ក្នុងនោះ ភ្ញៀវជាតិចំនួនប្រមាណ ២៣០,០០០នាក់ កើនឡើង ៥៣,៣៣% ភ្ញៀវអន្តរជាតិចំនួន ២២,៤២២ នាក់ កើនឡើង ៣,៥៨%។
  • ខេត្តកំពត ៖ ភ្ញៀវសរុបចំនួន ១១៧,៦៣៣ នាក់ កើនឡើង ៥៨,៦២% ក្នុងនោះ ភ្ញៀវជាតិចំនួន ១១៥,១០៣ នាក់ កើនឡើង ៥៧,៧៧% ភ្ញៀវអន្តរជាតិចំនួន ២,៥៣០ នាក់ កើនឡើង ១១០,៤៨%។ សម្រាប់រមណីយដ្ឋានបូកគោទទួលបានភ្ញៀវទេសចរ ៣៥,៨១៩ នាក់ ហើយរមណីយដ្ឋានទឹកឈូ ទទួលបានភ្ញៀវទេសចរ ៥៧,៥១៤ នាក់។
  • ខេត្តកំពង់ធំ ៖ ភ្ញៀវសរុបចំនួន ៥៩,៣១២ នាក់ កើនឡើង ៣៥,៥៦% ក្នុងនោះ ភ្ញៀវជាតិចំនួន ៥៩,១៧៤ នាក់ កើនឡើង ៣៥,៥៧% ភ្ញៀវអន្តរជាតិចំនួន ១៣៨ នាក់ កើនឡើង ៣៥,៥៦%។

  • ខេត្តមណ្ឌលគិរី ៖ ភ្ញៀវសរុបចំនួន ១១,៣៤៦ នាក់ កើនឡើង ៣០,៤១% ក្នុងនោះ ភ្ញៀវជាតិចំនួន ១១,១១៤ នាក់ កើនឡើង ៣០,៩៨% ភ្ញៀវអន្តរជាតិចំនួន ២៣២ នាក់ កើនឡើង ៧,៩០%។

  • ខេត្តរតនគិរី ៖ ភ្ញៀវសរុបចំនួន ១៨,៩២៨ នាក់ កើនឡើង ១៩,៨០% ក្នុងនោះ ភ្ញៀវជាតិចំនួន ១៨.៦៥២ នាក់ កើនឡើង ២០.១០% ភ្ញៀវអន្តរជាតិចំនួន ២៧៦ នាក់ កើនឡើង ១.៥០%។

  • ខេត្តពោធិសាត់ ៖ ភ្ញៀវសរុបចំនួន ៥៦,៥២១ នាក់ កើនឡើង ៧៣,៩០% ក្នុងនោះ ភ្ញៀវជាតិចំនួន ៥៦,៤៩០ នាក់ កើនឡើង ៧៤,១០% ភ្ញៀវអន្តរជាតិចំនួន ៣១ នាក់ កើនឡើង ២៦២%។

ដោយ​ឡែក​ររាជធានីភ្នំពេញ ៖ ភ្ញៀវសរុបចំនួន ១៦,៦៨១ នាក់ កើនឡើង ២២១,៦៥% ក្នុងនោះ ភ្ញៀវជាតិចំនួនប្រមាណ ៧,៣៤៩ នាក់ កើនឡើង ១៣៨,៣០% ភ្ញៀវអន្តរជាតិចំនួនប្រមាណ ៩,៣៣២ នាក់ កើនឡើង ៣៤៣,៩៦%។

ជាការគួរអោយកត់សំគាល់ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្តដដែល ក៏សង្កេតឃើញផងដែរថា ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍ មានការ​រីក​ចម្រើន​កាន់​តែ​ប្រសើរ ដោយ​ក្នុងនោះ៖

  • អាចទប់ស្កាត់ការតម្លើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិតតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ។

  • បញ្ហាបរិស្ថានអនាម័យ ល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងភ្ញាក់រលឹក និងដោយមានការចុះអប់រំណែនាំ ពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរទេសចរណ៍បានចាត់តាំងក្រុមការងារចុះអប់រំផ្ទាល់ដល់រមណីយដ្ឋាន បើទោះបីជាការទុកដាក់សំរាមនៅតែជាបញ្ហាដែលត្រូវយកចិត្តទុកដាក់បន្ថែម

  • បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និតជាមួយកំលាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់ នៅតាមតំបន់ដែលងាយរងគ្រោះ៕


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ