ហេតុតែស្រឡាញ់! បុរស​សញ្ជាតិ​អង់គ្លេស​ម្នាក់ ជះ​លុយ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​បាន​មុខ​ដូច Jimin

  • 2018-10-11 04:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​សញ្ជាតិ​អង់គ្លេស​ម្នាក់ បាន​ចំណាយ​លុយ​ជិត ១០ ម៉ឺន​ដុល្លារ ដើម្បី​វះកាត់​មុខមាត់​ឲ្យ​ដូច​សមាជិក​ក្រុម BTS តារា​ចម្រៀង Jimin។

បុរស​សញ្ជាតិ​អង់គ្លេស​​វ័យ ២៨ ឆ្នាំ​មួយ​រូប​ឈ្មោះ Oli London បាន​ក្លាយ​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង BTS ក្រោយ​ស្គាល់​ក្រុម​នេះ​ដំបូង​ក្នុង​ឆ្នាំ ២០១៣ នៅ​ពេល​ដែល​លោក​កំពុង​ស្នាក់​នៅ​ប្រទេស​កូរ៉េ។ ក្រោយ​លង់​ស្រឡាញ់​ក្រុម​ចម្រៀង​មួយ​នេះ​កាន់​តែ​ខ្លាំង បុរស​រូប​នេះ ក៏​ចាប់ផ្ដើម​ចាប់​អារម្មណ៍​លើ​មុខមាត់​របស់​តារា​ចម្រៀង Jimin និង​ចង់​បាន​មុខមាត់​ដូច​តារា​រូប​នេះ​ភ្លាម​ៗ​តែ​ម្ដង។ ដើម្បី​បាន​មុខមាត់​ដូច​តារា​ក្នុង​ដួងចិត្ត​របស់​ខ្លួន បុរស​រូប​នេះ បាន​ចាប់ផ្ដើម​ទទួល​ការ​វះកាត់​គ្រប់​កន្លែង​លើ​ផ្ទៃមុខ​ រាប់​ចាប់​ពី​ភ្នែក រហូត​ដល់​ចង្កា​។

រាល់​ការ​វះកាត់​នេះ​ទាំង​អស់ London បាន​បញ្ជាក់​ថា លោក​បាន​ចំណាយ​ប្រាក់​ជិត ១០ ម៉ឺន​ដុល្លារ​ឯណោះ។ ដោយ​គ្មាន​ភាព​ស្ដាយ​ក្រោយ​អ្វី​សោះ​នោះ អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​របស់​តារា​ចម្រៀង Jimin រូប​នេះ បាន​ថ្លែង​ថា៖ "ខ្ញុំ​មិន​ចង់​មើល​ទៅ​ដូច​មនុស្ស​ទូទៅ​ធម្មតា​នោះ​ទេ ខ្ញុំ​ចង់​មាន​មុខមាត់​ដូច​តារា K-pop គឺ​ដូច Jimin អ៊ីចឹង"៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ អន សុភក្ត្រា