អតីត​សមាជិក​ក្រុម Fifth Harmony កុង​គ្នា​ខ្លាំង​រហូត​ត្រូវ​គេ​បំបែក​ពេល​ចូលរួម​កម្មវិធី AMAs

  • 2018-10-11 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ប្រគល់​ពាន​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ កម្មវិធី American Music Awards អតីត​សមាជិក​ក្រុម​ចម្រៀង Fifth Harmony ចំនួន​៣​រូប​បាន​ចូលរួម​កម្មវិធី​នេះ ប៉ុន្តែ​អ្នក​ទាំង​៣​ត្រូវ​បាន​គេ​បំបែក​ដោយ​ដាក់​កន្លែង​អង្គុយ​ឲ្យ​ឆ្ងាយ​ដាច់​ដោយ​ឡែក​ពី​គ្នា ព្រោះ​ពួក​គេ​ទំនង​ដូច​ជា​មិន​ត្រូវ​គ្នា​ទាល់​តែ​សោះ។

Camila Cabello
Normani Kordei
Lauren Jauregui

បើ​យោង​ទៅ​តាម​សារព័ត៌មាន TMZ តារា​ចម្រៀង Camila Cabello ត្រូវ​បាន​គេ​ដាក់​កន្លែង​អង្គុយ​ឲ្យ​នៅ​ជិត​ Taylor Swift នៅ​ជួរ​ខាង​មុខ​តែ​ម្ដង​ ចំណែក​ឯ Lauren Jauregui និង Normani ត្រូវ​បាន​គេ​ដាក់​អង្គុយ​នៅ​ជួរ​ខុសៗ​ពី​គ្នា​ផង​ដែរ។ គិត​មក​ត្រឹម​ពេល​នេះ​គឺ​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ​ដែល Camila បាន​ចាក​ចេញ​ពី​ក្រុម​ចម្រៀង Fifth Harmony ហើយ​តាំង​ពី​ពេល​នោះ​មក​ Lauren និង Normani ក៏​ចាប់​ផ្ដើម​អាជីព​ជា​តារា​ចម្រៀង​ Solo រៀង​ៗ​ខ្លួន​ផង​ដែរ។

ក្រុមចម្រៀង Fifth Harmony ពេល​នៅជុំ​គ្នា

បើ​សិន​ជា​អ្នក​គាំទ្រ​ច្រើន​ចាំ​បាន​ ក្រោយ​ Camila ចាក​ចេញ​ពី​ក្រុម សមាជិក​ក្រុម​ទាំង​៤​រូប​បាន​ឌឺ​ដង​ Camila យ៉ាង​ចាស់​ដៃ​ចំពោះ​ការ​សម្ដែង​នៅ​ក្នុង​កម្មវិធី MTV Music Awards កាល​ពី​ឆ្នាំ​មុន។ ជាក់​សម្ដែង​ពេល​នេះ​សមាជិក​ទាំង​៣​រូប​ សុទ្ធ​តែ​មាន​ចម្រៀង​រៀង​ៗ​ខ្លួន៕

ប្រភព៖ Seventeen   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម