Selena ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចិត្តសាស្ត្រ ក្រោយ​រក​ឃើញ​ថា​មាន​ជំងឺ​ផ្លូវចិត្ត​​ធ្ងន់ធ្ងរ

  • 2018-10-11 07:07:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខាង​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ បាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង Selena Gomez បាន​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​អស់ ២លើក​ហើយ ក្នុង​រយៈពេល ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ចំពោះ​លើក​ទី​២​នេះ​ដែរ តារា​ចម្រៀង​ស្រី​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ទទួល​រង​សម្ពាធ​ផ្លូវ​ចិត្ត​​ធ្ងន់ធ្ងរ​រហូត​ដួល​សន្លប់ ហើយ​បច្ចុប្បន្ន​នាង​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ពី​ក្រុម​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ប្រាប់​សារព័ត៌មាន TMZ ថា លើក​ដំបូង Selena ត្រូវ​បាន​បញ្ជូន​ចូល​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា នៅ​ពេល​ដែល​នាង​ស្នាក់​នៅ​ផ្ទះ​នៅ​តំបន់ Studio City ក្នុង​រដ្ឋ California។ នាង​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដោយ​សារគ្រាប់​ឈាម​ក្រហម​របស់​នាង​ធ្លាក់​ចុះ ក្រោយ​វះកាត់​ក្រលៀន​រួច។ តាម​សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា នាង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ Cedars-Sinai Medical Centre ដែល​ស្ថិត​ក្នុង​ក្រុង Los Angeles។​

ក្រោយ​ទទួល​ការ​ព្យាបាល​មិន​ទាន់​បាន​ប៉ុន្មាន​ផង Selena ស្រាប់​តែ​ចង់​ចេញ​ពី​ពេទ្យ ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត។ បើ​តាម​ប្រភព​មួយ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ស្រី​រូប​នេះ បាន​ឈាន​ដល់​ដំណាក់​កាល​ភ័យ​ស្លន់ស្លោ​ រហូត​ដល់​យក​ដៃ​ទាញ​បំពង់​សេរ៉ូម​ចេញ​ពី​ដៃ​នាង​។

បច្ចុប្បន្ន តារា​ចម្រៀង Selena Gomez កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចិត្ត​សាស្ត្រ​មួយ​នៅ​ប៉ែក​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិក និង​កំពុង​ព្យាបាល​តាម​វិធី​សាស្ត្រ​បុរាណ​ដែល​ហៅ​ថា DBT។ DBT ជា​វិធីសាស្ត្រ​មួយ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​សតិ​ធ្ងន់ធ្ងរ៕


ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា