ស្តែងៗ! យន្តហោះយោធាអូស្ត្រាលី ហោះខ្ពស់ជាងអគារតែបន្តិច បង្កការតក់ស្លុតខ្លាំង (មានវីដេអូ)

  • 2018-10-11 07:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់ផ្អើល និង​តក់ស្លុត​យ៉ាង​ខ្លាំង បន្ទាប់​ពី​យន្តហោះ​យោធា​អូស្ត្រាលី​មួយ​គ្រឿង បាន​ហោះ​រំលង​អគារ​នៅ​រយៈ​កម្ពស់​ខ្ពស់​ជាង​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ ក្នុង​អំឡុង​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ហៅ​ថា Riverfire នៅ​ក្នុង​ទីក្រុង Brisbane។

បើ​តាម​វីដេអូ​ឃ្លិប​បង្ហាញ​ឲ្យ​ឃើញ​យន្តហោះ​ប្រភេទ Boeing C17 ខាងលើ ហោះ​ឆ្លង​កាត់​ទីក្រុង និង​ពី​លើ​អគារ មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ភ័យ​ព្រួយ​ជា​ខ្លាំង។ ការ​សម្ដែង​នេះ​ត្រូវ​បាន​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន ប្រតិកម្ម និង​រិះគន់ ដោយ​អ្នក​ខ្លះ​និយាយ​ថា «វា​ពិត​ជា​ឆ្គួត និង​គ្រោះថ្នាក់​ខ្លាំង​ណាស់»។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា Riverfire ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​អបអរ​ពិធីបុណ្យ​បែប​សិល្បៈ និង​វប្បធម៌​រយៈពេល ៣សប្តាហ៍ របស់​រដ្ឋ Queensland ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី ជាមួយ​នឹង​ការ​ប្រគំតន្ត្រី ក៏​ដូច​ជា​ការ​ហោះហើរ​ពី​កងកម្លាំង​ការពារ​អូស្ត្រាលី​ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង