អ្នកបើកបរ៣ខេត្តនេះយល់ដឹងច្រើន ចេះចូលជួរមិនបំពានផ្លូវគេ ស៊ូស្ទះរាប់គីឡូម៉ែត្រ
- 2018-10-11 07:55:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើកបរ៣ខេត្តនេះយល់ដឹងច្រើន ចេះចូលជួរមិនបំពានផ្លូវគេ ស៊ូស្ទះរាប់គីឡូម៉ែត្រ
ចន្លោះមិនឃើញ
បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ថ្ងៃចូលបម្រើការងារក៏បានមកដល់ ប្រជាពលរដ្ឋទូទាំងប្រទេសបានត្រឡប់មកពីស្រុកកំណើតមករាជធានីភ្នំពេញវិញចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ ការសម្រុកចូលភ្នំពេញវិញ ក៏មិនខុសពេលចេញទៅស្រុកកំណើតដែរ គឺមានសភាពកកស្ទះខ្លាំងនៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦។
គេសង្កេតឃើញថា នៅតាមផ្លូវដែលមានការកកស្ទះខ្លាំង មានអ្នកបើកបរជាច្រើនមិនគោរពច្បាប់ចរាចរណ៍ដូចជា បើកបរបញ្ច្រាសផ្លូវ បំពានផ្លូវអាទិភាពរបស់គេ ខ្វះការយោគយល់គ្នាទៅវិញទៅមកជាដើម។ ដោយឡែកនៅតាមបណ្ដាខេត្តមួយចំនួនទៀតក៏មានអ្នកបើកបរយល់ដឹងច្រើន បានបើកបរដោយមានរបៀបរៀបរយគួរឲ្យសរសើរ។ បណ្ដាខេត្តទាំងនោះមានដូចជា៖
១.ខេត្តមណ្ឌលគិរី
មានអ្នកបើកបរជាច្រើនចូលគន្លងបានយ៉ាងល្អ ទោះផ្លូវម្ខាងទៀតមិនមានអ្នកបើកបរក៏មិនមាននរណាម្នាក់ បំពានទៅផ្លូវដែលមិនកកស្ទះនោះដែរ។
**២. ផ្លូវជាតិលេខ២នៅសំរោងយ៉ោង ខេត្តតាកែវ**
អាជ្ញាធរនៅផ្លូវជាតិលេខ២ បានយកខ្សែគោដើម្បីខណ្ឌចែកទ្រូងផ្លូវ គៀងឲ្យអ្នកបើកបរចូលក្នុងគន្លងរបស់ខ្លួន កុំឲ្យឆ្វេចឆ្វាចទៅគន្លងម្ខាងទៀត។
៣. ស្ពានគីសូណាក្នុងខេត្តកំពង់ចាម
ចំណែកឯនៅខេត្តកំពង់ចាមវិញ នៅលើស្ពានគីសូណា អ្នកបើកបរបានចូលគន្លងយ៉ាងល្អ ខណៈមានការកកស្ទះរាប់គីឡូម៉ែត្រ ក៏គ្មានអ្នកណាម្នាក់បំពានផ្លូវម្ខាងទៀតឡើយ។