មួយណាលេចធ្លោជាងគេ ឈុតតំណាងជាតិ Miss Grand ៧ប្រទេសនៅតំបន់អាស៊ី?

  • 2018-10-11 08:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សម្រស់ Miss Grand International 2018 នៅ​ប្រទេស​មីយ៉ាន់ម៉ា បាន​ចាប់​ផ្តើម​ហើយ ពីថ្ងៃទី៥ រហូត​ដល់​ថ្ងៃទី​២៥ ខែតុលា ដោយ​មាន​បេក្ខភាព​ជា​ច្រើន​រូប​មក​ពីជុំវិញ​ពិភពលោក។ ក្រៅពីរូបសម្រស់ សមត្ថភាព ស្រីស្អាតមកពីប្រទេសនីមួយៗ បានត្រៀមនូវឈុតតំណាងជាតិទៅបង្អួតផងដែរ។

ថ្ងៃនេះ Sabay សូម​បង្ហាញ​នូវ​ឈុត​តំណាង​ជាតិ (National Costume) របស់ Miss Grand នៅ​តំបន់​អាស៊ី​អាគ្នេយ៍ចំនួន៧ប្រទេសប៉ុណ្ណោះ រួម​មាន កម្ពុជា វៀតណាម ឡាវ​ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ឈុត​តំណាង​ជាតិ​នីមួយៗ ត្រូវ​បាន​សម្រិត​សម្រាំង​យ៉ាង​យក​ចិត្ត​ទុក​ពី​អ្នក​ជំនាញ ថែម​ទាំង​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ដើម្បី​យក​ទៅ​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សម្រស់​លក្ខណៈ​អន្តរជាតិ​មួយ​នេះ។

កញ្ញា ឌី លីកា វ័យ២០ឆ្នាំ តំណាងឲ្យប្រទេសកម្ពុជា បានទៅចូលរួមប្រកួត Miss Grand International ដោយនាំយកឈុតតំណាងជាតិមានឈ្មោះថា “ទេពី​ស្រី​សួគ៌​បវរ​​ឦសាន​បុរៈ"។ ឈុតដ៏ពិសេសមួយនេះ បង្ហាញគុណ​បុព្វបុរស​ខ្មែរ​ដែល​លោកបាន​លះ​បង់​ និង​ការពារ​ថែ​រក្សា​ព្រះ​នគរ​ខ្មែរ​ ឲ្យ​មាន​ភាព​រីក​ចម្រើន​រុង​រឿង​លើ​គ្រប់​វិស័យ​ពិសេស​គឺ​អរិយធម៌​ និង​វប្បធម៌​ដ៏​ស្រស់​ផូរផង់​របស់​ខ្មែរ។

ចង់​ដឹង​ថា ឈុត​តំណាង​ជាតិ​នីមួយៗ​ស្អាត​ប្លែក​យ៉ាង​ណា មក​ទស្សនា​រូបភាព​​ខាង​ក្រោម​នេះ៖

ឈុត​តំណាង​ជាតិ Miss Grand កម្ពុជា

ឈុត​តំណាង​ជាតិ Miss Grand មីយ៉ាន់ម៉ា

ឈុត​តំណាង​ជាតិ Miss Grand ថៃឡង់​

ឈុត​តំណាង​ជាតិ Miss Grand វៀតណាម

ឈុត​តំណាង​ជាតិ Miss Grand ឡាវ

ឈុត​តំណាង​ជាតិ Miss Grand ម៉ាឡេស៊ី

ឈុត​តំណាង​ជាតិ Miss Grand ឥណ្ឌូនេស៊ី

អត្ថបទ៖ ដេត ធន្នី