សង្វៀន ONE ប្រកាស​ថា ចាន់ រតនា ត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ីខែក្រោយ

  • 2018-10-11 08:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រោយ​ពេល​​​​បាត់​មុខ​ពី​សង្វៀន​​ជា​ច្រើន​ខែ​មក​ ជើង​ខ្លាំង​គុន​​ខ្មែរ​ ចាន់ រតនា ត្រូវ​តទល់​នឹង​ជើង​​​ថ្មី​ឥណ្ឌូណេស៊ី​​ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់​នា​ថ្ងៃ​៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ ក្នុង​សង្វៀន ONE: Heart of The Lion នៅ​​ប្រទេស​សិង្ហបុរី។

ចាន់ រតនា

សង្វៀន​គុន​ចម្រុះ​ធំ​ប្រចាំ​អាស៊ី​ One Championship បាន​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ថា​ ចាន់ រតនា ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ប៉ះ​​កីឡាករ​ឥណ្ឌូណេស៊ី​ Abro Fernandes។ កីឡាករ​ឥណ្ឌូណេស៊ី​ម្នាក់​នេះ​ជា​អ្នក​ប្រដាល់​ថ្មី​ ប៉ុន្តែ​មិន​ដែល​ចាញ់​សោះ​ឡើយ​​​ក្នុង​ប្រវត្តិ​ប្រកួត​៧​គឺ​ឈ្នះ​ទាំង​អស់​តែ​ម្តង។ រូប​គេ​ជា​អតីត​​ជើង​ឯក​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

ស្ថិត​ក្នុង​វ័យ​៣២​ឆ្នាំ​ ចាន់ រតនា ជា​​កីឡាករ​គុន​ខ្មែរ​ដ៏​ប្រជា​ប្រិយ​ម្នាក់​ដែល​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​គុន​ចម្រុះ​តាំង​ពី​ឆ្នាំ​២០១៤។ កីឡាករ​កម្ពុជា​រូប​នេះ​ធ្លាប់​ប្រកួត MMA ​បាន​៧​ដង​គឺ​ឈ្នះ​៤​ និង​ចាញ់​៣។

កីឡាករ Abro
គូឯក​ប្រចាំ​ព្រឹត្តិការណ៍​នៅ​សិង្ហបុរី

វីដេអូ Abro Fernandes ប្រកួត


អត្ថបទ៖ ជាន ចាន់រ៉ា