នៅស្រ្តេសពេកក៏មិនបានអីដែរ មកដឹង ៦វិធីជួយខ្លួនឯងសិន ចៀសវាងកើតជំងឺផ្លូវចិត្ត

  • 2018-10-11 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​មនុស្ស​យើង​ម្នាក់​រមែង​ជួប​នូវ​រឿង​រ៉ាវ សម ឬមិន​សម​ប្រកប​ជាច្រើន ជាហេតុធ្វើឲ្យមានការខកចិត្ត និងពេលខ្លះធ្វើឲ្យយើងខឹង មិនសប្បាយចិត្តជាដើម។

ការ​ប្រែប្រួល​ជា​ច្រើន​របស់​ជីវិត​អាច​ផ្ដល់​នូវ​ភាព​តានតឹង​យ៉ាង​ខ្លាំង ហើយ​រឿង​នេះ​ក៏​ប្រហែល ជា​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ទៅតាមបុគ្គលម្នាក់ៗ។ អត្ថបទ​សុខភាព​ថ្ងៃ​នេះ សូម​ជូន​ ៦​វិធី​ងាយ​ៗ ដើម្បី​ជួយ​ខ្លួន​ឯង ប្រសិន​បើ​អ្នក​កំពុង​រស់នៅ​មាន​ភាព​តានតឹង​ខ្លាំង និងដើម្បីជួយឲ្យអ្នកចៀសវាង​ធ្លាក់​ក្នុង​វិបត្តិ​នៃ​ជំងឺ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ។

១. សិក្សាអំពីរបៀបសម្គាល់មើលអាការៈដំបូងនៃភាពស្រ្តេសដូចជា រឹង ក ឬ​ដៃ​ក្ដាប់​ជាប់

រូបតំណាង

២. សិក្សាពីវិធីរំដោះខ្លួនពីរឿងជាច្រើនដែលអ្នកមិនអាចគ្រប់គ្រងបាន

៣. សម្រាប់ស្ថានភាពដែលតានតឹងខ្លាំងដូចជា សម្ភាសធ្វើ​ការងារ ចូរ​ធ្វើ​យ៉ាង​ណា​ត្រៀម​ខ្លួន​ឲ្យ​បាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន

រូបតំណាង

៤. សូម​ផ្លាស់​ប្ដូរ​ទស្សនៈ​ខាង​ក្រៅ​របស់​អ្នក។ បើ​សិន​ជា​មាន​ជម្លោះ​នៅ​កន្លែង​ធ្វើការ អាច​ព្យាយាម​ដោះស្រាយ​វា។ មិន​ត្រូវ​បង្ខំ​ខ្លួនឯង​ធ្វើការ​លើស​ម៉ោង​ឡើយ

៥. ព្យាយាម​ស្វែងរក​មិត្តភ័ក្ដិ​ម្នាក់ មនុស្ស​ដែល​អ្នក​ស្រឡាញ់ ឬ​ប្រភព​ទុកចិត្ត ផ្សេង​ៗ​ទៀត ដើម្បី​និយាយ​គ្នា​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ស្រ្តេស​សូម​បន្ត​ធ្វើ​សកម្មភាព​ណា​មួយ​ដែល​អាច​ជួយ​អ្នក​មាន​អារម្មណ៍​ធូរ​ស្រាល​វិញ​ដូចជា ការ​លេង​កីឡា​ជា​ដើម

៦. សូមហាត់ប្រាណជាទៀងទាត់ ញ៉ាំ​អាហារ​ផ្ដល់​ជីវជាតិ និង​គេង​បាន​ច្រើន៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ពៅ រក្សា