កូន ២ហើយ ចុះ Jun Jihyun ស្អាតអីស្អាត​ម្លឹងៗ ហើយមកប៉ះឈុតអាវរងាទៀត រឹតតែអស់ស្ទះ

  • 2018-10-11 09:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​សម្រស់​មិន​​ចេះ​ចាស់ Jun Jihyun តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ឥត​ល្ហែ​ ដោយ​សារ​តែ​សម្រស់​លេច​ធ្លោ​របស់​នាង ទាំង​មុន និង​ក្រោយ​សម្រាល​កូន។

ដូច​ថ្មីៗ​នេះ​ដែរ​ តារាស្រី​កូន​ ២​រូបនេះ​បាន​ថត​ម៉ូដ​រដូវ​រងា​ឲ្យ​ម៉ាក​សម្លៀក​បំពាក់​ "NEPA” ហើយ​និយាយ​ពី​សម្រស់​របស់​នាង​ក្រោយ​កើត​កូន​ហើយ​ រឹត​តែ​ស្អាត​ គួរ​ឲ្យ​ទាក់​ភ្នែក។

បើ​និយាយ​ពី​ការងារ​ខាង​សម្ដែង​វិញ​ មិនទាន់​លេច​ឮដំណឹង​ណា​លើក​ឡើង​ Jihyun ចូល​កាន់​រឿង​ណា​មួយ​ឡើយ បន្ទាប់​ពី​សម្រាល​កូន​ហើយ​កាល​ពី​ខែ​មករា។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ នាង​នៅ​តែ​មាន​មុខ​ជា​និច្ច​ តាម​រយៈ​ការ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី និង​ Brand ផ្សេងៗ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី