ហ៊ុយ យ៉ាឡេង ថា ៥ឆ្នាំទៀតភាពយន្តខ្មែរអាចនឹងល្អដូចភាពយន្តបរទេស

  • 2018-10-11 23:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ត្រឡប់​មក​ពី​បញ្ចាំង​​រឿង​ «ធ្មប់» របស់ខ្លួននៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ខ្លែង​នាប្រទេស​បារាំង និង​មហោស្រព​ភាពយន្ត​ទីក្រុង​ភាពយន្ត​កម្ពុជា​ (Cambodia Town Film Festival) នៅ​សហរដ្ឋអាមេរិក លោក ហ៊ុយ យ៉ាឡេង​ ហៅ​មាតុចក្រ មាន​ជំនឿ​ជាក់​ថា​ភាពយន្ត​ខ្មែរ​កំពុង​តែ​រីក​ចម្រើន ហើយ​ក្នុង​រយៈ​ពេល​ប្រមាណ៥ឆ្នាំ​ទៀត​ គុណ​ភាព​កុន​ខ្មែរ​អាច​ឈរ​ប្រហាក់ប្រហែល​ជា​មួយ​ភាពយន្ត​បរទេសបាន។

រូបភាពទិដ្ឋភាពមហោស្រពភាពយន្តអន្តរជាតិខ្លែង នៅបារាំង

ការ​អះអាង​បែបនេះ​ក៏​ដោយ​សារ​តែលោក​បាន​ទៅ​ស្វែង​យល់ សិក្សា និង​រៀន​សូត្រ​ពី​ភាព​ជោគជ័យ​របស់​បរទេស​ដែល​វិស័យ​ភាពយន្ត​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​ពិភពលោក ពិសេស​ភាពយន្ត​ខ្នាត​ធំ Hollywood ដែល​រូប​លោក​បាន​ទៅ​ទស្សនកិច្ច​ផ្ទាល់​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​បញ្ចាំង​ភាពយន្ត​របស់​ខ្លួន​នៅ​អាមេរិក។

រូបភាពទិដ្ឋភាពមហោស្រព​ភាពយន្ត​ទីក្រុង​ភាពយន្ត​កម្ពុជា

លោក ហ៊ុយ យ៉ាឡេង ប្រាប់ឱ្យដឹងថា​ទាក់ទងនឹងគុណភាពរូបភាព និងបច្ចេកទេស​ផលិត​ភាពយន្ត​របស់ខ្មែរធៀបនឹងអាមេរិក ឬ Hollywood កុន​ខ្មែរ​ខ្វះ​តែ​គុណភាព​សាច់រឿង ដែល​ត្រូវ​ព្យាយាម​អនុវត្ត និង​ខិតខំ​បន្ថែម​ទៀត។​ លោក ហ៊ុយ យ៉ាឡេង គិតទុកថាប្រហែលជា ៥ឆ្នាំទៀត​ភាពយន្ត​ខ្មែរ​អាច​នឹង​ដើរ​ទាន់​បណ្ដាប្រទេស​អភិវឌ្ឍ​នានា​បាន​។

រូបភាពទិដ្ឋភាពមហោស្រពភាពយន្តអន្តរជាតិខ្លែង នៅបារាំង
រូបភាពទិដ្ឋភាពមហោស្រពភាពយន្តអន្តរជាតិខ្លែង នៅបារាំង

ចង់ដឹងកាន់តែច្បាស់ពីការអះអាងរបស់លោក ហ៊ុយ យ៉ាឡេង តោះទស្សនាវីដេអូខ្លីខាងក្រោម៖

អត្ថបទ៖ Sunny