អុញ​នោះ! ស្ងាត់ៗ Jessie J ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​តារា​ហូលីវូដ​រូប​សង្ហា​ Channing Tatum

  • 2018-10-11 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លែង​លះ​ជាមួយ​ភរិយា តារា​សម្ដែង Jenna Dewan ពេល​នេះ​តារា​ហូលីវូដ​ពូកែ​រាំ​ Channing Tatum ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​តារា​ចម្រៀង​មក​ចក្រភព​អង់គ្លេស Jessie J ជា​ផ្លូវ​ការ​ហើយ។

តារា​សម្ដែង Channing Tatum វ័យ​ ៣៨​ឆ្នាំ​និង Jessie J វ័យ​៣០​ឆ្នាំ ចាប់​ផ្ដើម​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​២​ទៅ​៣​ខែ​រួច​ទៅ​ហើយ​ នេះ​បើ​តាម​ប្រភព​មួយ​ប្រាប់​សារព័ត៌មាន Us Weekly។ Channing ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​តាម Jessie នៅ​កម្មវិធី​ប្រគំ​តន្ត្រី​ថ្មីៗ​នេះ​នៅ​ ទីក្រុង Seattle និង​ Salt Lake City សហរដ្ឋ​អាមេរិក។ បើ​យោង​ទៅ​តាម​​ដំណឹង​ពី​បណ្ដា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បាន​ឲ្យ​ដឹង​ថា ពួក​គេ​បាន​លេង​វាយ​កូន​ហ្គោល​ជាមួយ​គ្នា​​នៅ​ទីក្រុង​ Seattle កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ថ្ងៃ​ទី​៦​ខែ​តុលា ហើយ​ថ្មីៗ​ តារា​ប្រុស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ប្រគំ​តន្ដ្រី​របស់ Jessie នៅ​ទីក្រុង Salt Lake Cityកាល​ពី​ថ្ងៃ​ទី​៨​ខែ​តុលា។

ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា​ដំបូង​កាល​ពី​ឆ្នាំ ២០១៥

គូស​បញ្ជាក់​ដែរ​ថា គូ​ស្នេហ៍​ថ្មី​ថ្មោង​មួយ​គូ​នេះ ធ្លាប់​ជួប​គ្នា​ជា​សាធារណៈ​ដំបូង​កាល​ពី​ឆ្នាំ ២០១៥ ដោយ​ Jessie ធ្លាប់​ជា​អ្នក​ប្រគល់​ពាន​រង្វាន់​ឲ្យ​ Channing ក្នុង​កម្មវិធី MTV Movie Awards៕

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ