ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​លេង​ក្នុង​កីឡដ្ឋាន​ទទេ​ ជា​លើក​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ខ្លួន

  • 2018-10-11 12:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ទល់​នឹង​អង់គ្លេស ក្នុង​ក្របខ័ណ្ឌ​ UEFA Nations League យប់​ស្អែក​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កីឡដ្ឋាន​ជាតិ​របស់​ក្រូអាត Stadion Rujevica ដោយ​គ្មាន​ការ​ចូល​រួម​ពី​អ្នក​គាំទ្រ​ទាំង​សងខាង​។

មូលហេតុ​នេះ​គឺ​ដោយ​សារ​តែ​ស្ថាប័ន UEFA បាន​ដាក់​ពិន័យ​លើ​សហព័ន្ធ​កីឡា​បាល់ទាត់​ក្រូអាត​ទាក់​ទិន​ទៅ​នឹង​ការ​លេច​ឡើង​នៃ​សញ្ញា​សម្គាល់​របស់​ពួក​ Nazi នៅ​លើ​ទីលាន​បាល់ទាត់​របស់​ខ្លួន​កាល​ពី​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ។

ហេតុការណ៍​នេះ​បណ្ដាល​ឲ្យ​ក្រុម​តោ​កំណាច​អង់គ្លេស​បាន​ស្គាល់​រសជាតិ​ក្នុង​ការ​បង្ហាញ​ខ្លួន​​ប្រកួត​ដោយ​គ្មាន​អ្នក​ទស្សនា​ជា​លើក​ដំបូង​បង្អស់ ​ក្នុង​ប្រកួត​អន្តរជាតិ​លើកទី៩៨៨​របស់​ខ្លូន​​ចាប់​តាំង​ពី​ឆ្នាំ​១៨៧២។

កាល​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ក្នុង​ប្រទេស​រុស្ស៊ី​ឆ្នាំ​២០១៨​នេះ ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​បញ្ចេញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ដោយ​ក្រុម​បាល់ទាត់​អង់គ្លេស​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៤ ចំណែក​ឯ​ក្រុម​ក្រូអាត​គឺជា​ជើង​ឯក​រង​ក្នុង​ព្រឹត្តិការណ៍​នេះ៕


ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី