ក្លឹប​បិសាច​ក្រហម​ នឹង​បង់​ប្រាក់បន្ថែម​ឲ្យ​ក្លឹប​ Monaco ក្រោយ Martial ស៊ុតចូល Newcastle

  • 2018-10-11 13:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​កីឡា​ករ​ខ្សែ​ស្លាប​ Anthony Martial បាន​ស៊ុត​ចូល​មួយ​គ្រាប់​កាល​ពី​ប្រកួត​ទល់​នឹង​ក្លឹប​ Newcastle United កាល​ពី​ចុង​សប្ដាហ៍​មុន ក្លឹប​ Manchester United នឹង​ត្រូវ​បង់​ប្រាក់​ឲ្យ​ក្លឹប​បារាំង​ Monaco ចំនួន​ ៨.៧​លាន​ផោន​ត្រូវ​ជា​ ជាង​១១​លាន​ដុល្លារសហរដ្ឋអាមេរិក។

រឿង​នេះ​គឺ​ដោយ​សារ​តែ​កិច្ចព្រមព្រៀងផ្ទេរកីឡាករ​រវាង​ក្លឹប​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌមួយ​ដែល​ ចែង​ថា​បើ​សិន​ជា​កីឡាករ​សញ្ជាតិ​បារាំង​Martial​ស៊ុត​ចូល​ ២៥​គ្រាប់​ក្នុង​លីគ​កំពូល​អង់គ្លេស​នោះ​ខាង​ Manchester United នឹង​ត្រូវ​បង់​ថ្លៃ​ខាងលើឲ្យ​ក្លឹប​ Monaco បន្ថែមពីលើតម្លៃផ្ទេរដំបូងជាង ៣៦ លានផោន (ប្រមាណ ៤៧ លានដុល្លារសហរដ្ឋអាមេរិក)។

ក្រៅ​ពី​នេះ​លក្ខខណ្ឌ​មួយ​នេះ ក្លឹប​បិសាច​ក្រហម​ Manchester United អាចនឹង​ត្រូវ​បង់​ថ្លៃ​បន្ថែម​ឲ្យ​ Monaco ចំនួន​៨.៧​លាន​ផោន​ (ជាង ១១​លាន​ដុល្លារសហរដ្ឋអាមេរិកទៀត​បើ​សិន​ជា​ Martial បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ និង​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​បេក្ខភាព Balon d'Or នៅរដូវ​កាល​ ២០១៨/១៩។

Anthony Martial បាន​សម្រេច​គ្រាប់​ទី​២៥​ក្នុង​ក្របខ័ណ្ឌ​ Premiere Leauge កាល​ពី​ចុង​សប្ដាហ៍​មុន​ ពេល​ជួយ​ក្រុម​ឲ្យវាយ​បកឈ្នះ Newcastle United ក្នុងលទ្ធផល ៣ ទល់នឹង២៕


ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី