Windows 10 និង​ Android លេង​មួយ​ក្បាច់ អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មើល​រំលង​ iPhone បាន

  • 2018-10-12 23:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​បញ្ជ្រាប​ប្រព័ន្ធ​ Android ទៅ​ក្នុង​ Windows 10 ជាមួយ​កម្មវិធី​ Your Phone ដែល​អាច​ឲ្យ​អ្នក​​ប្រើប្រាស់​ចូល​ប្រើ​រូបភាព​ និង​សារ​លើ​ Desktop បាន​ងាយស្រួល​ ដោយ​អាច​ Mirror (ចម្លង​ផ្ទាំង​ប្រើប្រាស់​) ទូរសព្ទ​លើ​ Windows 10 តែ​ម្តង​។​ នេះ​អាច​ជា​ហេតុផល​ជំរុញ​ធំ​មួយ​ សម្រាប់​អ្នក​ប្រើប្រាស់​ Windows ឲ្យ​មើល​រំលង​ iPhone។

កម្មវិធី​ Your Phone មាន​មក​ភ្ជាប់​ជាមួយ​កំណែទម្រង់​ Windows 10 ហើយ​ការ​រៀបចំ​ប្រើប្រាស់​មាន​ភាព​សាមញ្ញ​។ ដោយ​តំឡើង​កម្មវិធី​ Your Phone Companion លើ​ទូរសព្ទ​ Android > Log in ចូល​គណនី​ Microsoft នឹង​ផ្តល់​សិទ្ធិ​ (Permission) ចូល​ប្រើ​រូបភាព​ និង​សារ​។ ពេល​នោះ​នៅ​លើ​កុំព្យូទ័រ​ មាន​ផ្ទាំង​ភ្ជាប់​ទំនាក់ទំនង​នឹង​លោត​ឡើង​លើ​កម្មវិធី​ Your Phone។

ពេល​កុំព្យូទ័រ​ និង​ Android ភ្ជាប់​បាន​ជោគជ័យ​ នឹង​ឃើញ​រូបភាព​ និង​សារ​នានា​របស់​ស្មាតហ្វូន​លើ​កម្មវិធី​ Windows ហើយ​អ្នក​អាច​ប្រើប្រាស់​រូបភាព​ (កាត់ត​ ឬ​ចែករំលែក​) រួម​ទាំង​សារ​នានា​បាន​លើ​កុំព្យូទ័រ​​។​

យុទ្ធសាស្ត្រ​រួម​បញ្ចូល​គ្នា​របស់​ក្រុមហ៊ុន​អាច​ផ្តល់​ផល​ល្អ​ ដោយ​អ្នក​ប្រើប្រាស់​ Android ក៏​អាច​ទាញ​ប្រយោជន៍​ពី​មុខងារ​មួយ​ចំនួន​លើ​ Windows 10 ហើយ​ Launcher (ផ្ទាំង​មុខ​) សម្រាប់​ Android ក៏​មាន​បញ្ចូល​ផលិតផល​ និង​សេវាកម្ម​របស់​ Microsoft ដែរ​ ដូចជា​ Bing និង​ Office។

Microsoft មិន​បាច់​ឈឺក្បាល​នឹង​ការ​បង្កើត​ប្រព័ន្ធ​ Ecosystem ដ៏​ធំ​មួយ​សម្រាប់​ទប់ទល់​ Android នោះ​ទេ​ ត្រឹម​ផ្តល់​បទពិសោធន៍​ថ្មី​មួយ​មាន​ប្រយោជន៍​ និង​តម្រូវការ​សម្រាប់​អ្នក​ប្រើប្រាស់​អាច​ថា​ល្អ​ប្រសើរ​​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ engadget   ប្រែ​សម្រួល៖ ប៊ុនធឿន