Jun Jihyun នឹង​ត្រឡប់​មកវិញ​ក្នុង​រឿងភាគ​ថ្មីជាលើក​ដំបូង ​ក្រោយសម្រាលកូនទី២

  • 2018-10-12 01:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​តារា​សម្ដែង​មុខ​មាន​ប្រជាប្រិយ​ Jun Jihyun នឹង​បង្ហាញ​ខ្លួន​សាជាថ្មី​ក្នុង​ខ្សែភាពយន្ត​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

នៅ​ថ្ងៃ​ទី​ ១២ ខែ​តុលា​នេះ​ ប្រភព​ជិតស្និទ្ធ​មួយ​បាន​ទម្លាយ​ថា​ Jun Jihyun បាន​យល់ព្រម​ទទួល​​ថត​រឿង​ថ្មី​របស់​អ្នក​និពន្ធ​២នាក់​បងប្អូន​ Hong Jung Eun និង​ Hong Mi Ran ហើយ។ កន្លង​មក​បងប្អូន​ស្រី​ទាំង​ ២​នេះ បាន​ទទួល​ជោគជ័យ​ជាហូរហែ​ តាម​រយៈ​ស្នាដៃ​ល្បីៗ​ជា​ច្រើន​ដែល​បាន​ផលិត​នា​ពេល​កន្លងមក​ដូចជា "Sassy Girl Chun Hyang”, “You're Beautiful”, “My Girlfriend Is A Nine-tailed Fox” និង​ផ្សេង​ទៀត។

សម្រាប់​រឿង​ថ្មី​ដែល​ Jihyun ត្រូវ​សម្ដែង​នេះ​វិញ​ មិន​ទាន់​មាន​ចំណងជើង​ទេ ប៉ុន្តែ​ត្រឹម​ដឹង​ថា​វា​នឹង​មាន​មុខ​លើ​ទួរទស្សន៍​ tvN នា​ដើម​ឆ្នាំ​ក្រោយ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី