ផ្ទុះជំងឺហ្ស៊ីកាច្រើនបំផុតនៅឥណ្ឌា កំពុងបង្កការព្រួយបារម្ភខ្លាំងដល់ទេសចរ

  • 2018-10-12 01:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌា បាន​ជួប​ប្រទះ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​ហ្ស៊ីកា​ច្រើន​បំផុត​មិន​ធ្លាប់​មាន​រហូត​ដល់ ៣២​ករណី​នៅ​ក្នុង​ទីក្រុង Jaipur រដ្ឋធានី​នៃ​រដ្ឋ Rajasthan។

ករណី​ដំបូង ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី ២៣​ខែ​កញ្ញា​នៅ​​ក្នុង​ទីក្រុង Shastri Nagar ដែល​នៅ​ជិត​តំបន់​ទេសចរ​ជា​ច្រើន។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក JP Nadda បាន​ចាត់​ក្រុម​ការងារ​ចំនួន ៧​នាក់​ទៅ​កាន់​ទីក្រុង Jaipur ដើម្បី​តាមដាន​ស្ថានការណ៍ និង​ទប់​ស្កាត់​ការ​រីករាល​ដាល។ លើស​ពី​នេះ​ទៀត ចំនួន​មនុស្ស​ដែល​សង្ស័យ​ថា​ឆ្លង​ជំងឺ នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ ព្រម​ទាំង​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​មូស​ក្នុង​តំបន់​ផងដែរ។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ផ្ទុះ​ឡើង​លើក​ទី ៣​ហើយ​នៃ​ជំងឺ​ហ្ស៊ីកា​ក្នុង​ប្រទេស​ឥណ្ឌា​ចាប់​តាំង​ពីឆ្នាំ ២០១៧​មក ដោយ​មាន ៤​ករណី​បាន​ផ្ទុះ​ឡើង ប៉ុន្តែ​វា​ត្រូវ​បាន​ចាត់​វិធានការ​ទាន់​ពេល​វេលា៕

ចុចអាន ៖


ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន