តារា​ល្បី​ៗ និង​អ្នក​គាំទ្រ​ជា​ច្រើន​នាំ​គ្នា​បន់ស្រន់​ឲ្យ Selena ឆាប់​ជា​ពី​ជំងឺ​ផ្លូវចិត្ត​

  • 2018-10-12 01:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​វិប​សាយ TMZ បាន​ទម្លាយ​ពី​ព័ត៌មាន​​ដ៏​រន្ធត់​ថា តារា​ចម្រៀង Selena Gomez ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រហូត​ដល់​ទៅ ២ ដង ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​​ ដោយសារ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​នោះ តារាៗមិត្តរួម​អាជីព​ជាមួយ​នាង និង​អ្នកគាំទ្រ​ជា​ច្រើន មាន​ការ​ភ្ញាក់ផ្អើល និង​រន្ធត់​ជា​ខ្លាំង​។

ក្រោយ​ពី​បាន​ទទួល​ដំណឹង​ភ្លាម មិត្ត​រួម​ការងារ​ជាមួយ​នាង ដូច​ជាតារា​ចម្រៀង Cardi B, DJ Snake និង Ariana Grande ជា​ដើម បាន​សរសេរ​សារ​បន់ស្រន់​ឲ្យ​តារា​ស្រី​ដ៏​ល្បី​រូប​នេះ ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ​ដ៏​អាក្រក់​មួយ​នេះ។

ជាមួយ​គ្នា​នោះ​ដែរ អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន ក៏​បាន​ចែក​រំលែក hashtag មួយ​ដែល​សរសេរ​ថា #PrayForSelena លើ​បណ្ដាញ​សង្គម​របស់​ពួកគេ ជា​ការ​លើក​ទឹក​ចិត្ត និង​បន់ស្រន់​ជូន​តារា​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ឲ្យ​ឆាប់​ធូរស្បើយ​ពី​ជំងឺ​ប្រភេទ​នេះ៕


ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា