iPhone XS និង XS Max ធ្លាក់ថ្លៃ​ទៀត​ហើយ​ នៅ​​ព្រឹក​នេះ

  • 2018-10-12 02:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ​អស់​រយះ​ពេល​បី​សប្ដាហ៍​កន្លង iPhone XS និង XS Max មាន​ការ​ប្រែ​ប្រួល​តម្លៃ​ជា​បន្ត​បន្ទាប់។

មុន​ពេល​មក​ដល់​ថ្ងៃ​ទី ២១ មាន​អ្នក​កុម្ម៉ង់​ទិញ​ច្រើន តែ​ក៏​ស្ងាត់​ទៅ​បន្ទាប់​ពី​ចេញ​បាន​មួយ​សប្ដាហ៍។ បើ​តាម​ហាង​លក់​ទូរសព្ទ​ដែល Sabay បាន​សួរ​នាំ​បាន​ប្រាប់ iPhone XS Max ស៊ីម​ពីរ​មាន​ការ​លក់​ដាច់​ច្រើន​ពិសេស​ម៉ូដែល​ទំហំ 64GB និង 256GB។

បើ​ធៀប​និង​ពេល​ដំបូង iPhone XS Max ស៊ីម​ពីរ​ធ្លាក់​ថ្លៃ​ជាង ២០០ ដុល្លារ​សម្រាប់​ទំហំ 512GB ជាង ៣០០ ដុល្លារ សម្រាប់​ទំហំ 256GB និង ជាង ២០០ ដុល្លារ សម្រាប់​ទំហំ 64GB។

ឆែក​តម្លៃ​ខាង​ក្រោម៖

តម្លៃព្រឹក​នេះ

iPhone Xs

  • iPhone Xs ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ១៤០ ដុល្លារ
  • iPhone Xs ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២៧០ ដុល្លារ
  • iPhone Xs ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៥៨០ ដុល្លារ

iPhone XS Max

  • iPhone Xs Maxទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ២៤០ ដុល្លារ
  • iPhone Xs Maxទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៣៨០ ដុល្លារ
  • iPhone Xs Maxទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧០០ ដុល្លារ

ចេញ​លក់​ថ្ងៃ​ទី ២១ កញ្ញា

iPhone Xs

  • iPhone Xs ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ៣៧០ ដុល្លារ
  • iPhone Xs ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៥៣០ ដុល្លារ
  • iPhone Xs ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៧៥០ ដុល្លារ

iPhone Xs Max

  • iPhone Xs Maxទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ៥១០ ដុល្លារ
  • iPhone Xs Maxទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ៦៧០ ដុល្លារ
  • iPhone Xs Maxទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៩២០ ដុល្លារ

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តម្លៃ​នេះ​ក៏​នៅ​មាន​ការ​ប្រែ​ប្រួល​តិច​តួច​ទៅ​តាម​ហាង​ផ្សេង​ៗ និង​មិន​មាន​ធានា​ពី​ក្រុម​ហ៊ុន​ផ្លូវ​ការ​ឡើយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង 3Plus, Piseth16និង​ហាង Anchhe។

អានបន្ត

អត្ថបទ៖ ម៉េងងី