Khabib គំរាម​ដើរ​ចេញ​ពី UFC ប្រសិន​មាន​ការ​ដាក់​ទោស​លើ​មិត្ត​រួម​ក្រុម​គេ

  • 2018-10-12 02:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khabib Nurmagomedov  បាន​ធ្វើ​ការ​គំរាម​ចាកចេញ​ពី​ស្ថាប័ន​ UFC ប្រសិន​មិត្តរួម​ក្រុម​របស់​គេ​ត្រូវ​ដាក់​បម្រាម​​ដោយ​សារ​វាយ Conor McGregor  កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

កីឡាករ Zubaira Tukhugov ដែល​ជា​មិត្តរួម​ក្រុម​របស់ Khabib បាន​ចូលរួម​ប្រើ​អំពើ​ហិង្សា​ក្នុង​កីឡដ្ឋាន T-Mobile Arena បន្ទាប់​ពី​​ការ​ប្រកួត​រវាង Conor McGregor និង Nurmagomedov បាន​បញ្ចប់។

ប៉ុន្តែ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Khabib ជឿជាក់​ថា វា​ពិត​ជា​មិន​ស្មើ​ភាព​គ្នា​សោះ​ក្នុង​ការ​ដាក់​ទោស​លើ Tukhugov។ Khabib ក៏​បាន​លើក​ឡើង​ពី​​ព្រឹត្តិការណ៍ McGregor វាយ​ប្រហារ​រថយន្ត​ក្រុង​​​របស់​គេ​កាល​ពី​ខែ​មេសា កន្លង​ទៅ​ផង​ដែរ។

Zubaira Tukhugov

អ្នក​លេង​គុន​ចម្រុះ​រុស្សី​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Instagram ទាក់ទង​នឹង​រឿង​នេះ​ថា៖ "ខ្ញុំ​ចង់​បញ្ជាក់​ទៅ​ខាង UFC។ ហេតុអ្វី​អ្នក​​មិន​ដាក់​ទោស​លើ​​មនុស្ស​គ្រប់គ្នា​ ពេល​ដែល​ពួក​គេ​វាយ​ប្រហារ​មក​លើ​ឡាន​ក្រុង និង​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស? នៅ​ពេល​នោះ​ពួក​គេ​អាច​សម្លាប់​នរណា​បាន។ ហេតុ​អ្វី​គ្មាន​នរណា​ម្នាក់​និយាយ​អំពី​ការ​ប្រមាថ​ប្រទេស សាសនា ជាតិ​និង​គ្រួសារ​របស់​ខ្ញុំ? ដូច្នេះ​ប្រសិន​ UFC ​នៅ​តែ​សម្រេច​ចិត្ត​ដាក់​ទោស​លើ Tukhugov  កុំ​ភ្លេច​​បញ្ចប់​កុងត្រា​ខ្ញុំ​ផង"។

Zubaira Tukhugov ក៏​ជា​កីឡាករ​ម្នាក់​ស្ថិត​​ក្រោម​ស្ថាប័ន UFC ហើយ​គេ​ប្រកួត​ចុងក្រោយ​ក្នុង​​កម្មវិធី UFC 198 កាល​ពី​ឆ្នាំ​២០១៦៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី