មកមើលឈុតតំណាងជាតិកញ្ញាឯកផែនដី ២០១៨ ស្អាតជាងគេប្រចាំទ្វីបអាស៊ី និងអូសេអានី​

  • 2018-10-12 02:29:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញ​នេះ ការ​ប្រកួត​សម្រស់​បវរកញ្ញា​ផែនដី ឆ្នាំ២០១៨ ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វីលីពីន បាន​រក​ឃើញឈុត​តំណាង​ជាតិ​ស្អាត​ជាងគេប្រចាំ​ទ្វីប និង​តំបន់ធំៗ​នៅ​ក្នុង​ពិភព​លោក​ហើយ ដោយ​ចំណាត់​ថ្នាក់​ចែក​ចេញ​ជា​៣ប្រភេទ គឺ មាស ប្រាក់ និង​សំរិទ្ធ។

សម្រាប់​បវរកញ្ញា​ផែនដី​ប្រចាំ​ទ្វីប​អាស៊ី និង​អូសេអានី ចំណាត់​ថ្នាក់​មាស បាន​ទៅ​លើ​ឈុត​តំណាង​ជាតិ​ប្រទេស​វៀតណាម ប្រាក់ បាន​ទៅ​លើ​ឈុត​តំណាង​ជាតិ​ប្រទេស​ថៃ និង​សំរិទ្ធ បាន​ទៅ​លើ​ឈុត​តំណាង​ជាតិ​ប្រទេស​ហ្វីលីពីន។

ឈុតតំណាងជាតិប្រទេសវៀតណាម

ឈុតតំណាងជាតិប្រទេសថៃ

ឈុតតំណាងជាតិប្រទេសហ្វីលីពីន

កញ្ញា កែវ សេង​លី​ហួរ ​បវរ​កញ្ញា​ផែន​ដី​កម្ពុជា​ ឆ្នាំ​២០១៨ បាន​នាំ​យក​ឈុត "មាតា​ធម្មជាតិ" ទៅ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​ ប៉ុន្តែ​គួរឲ្យស្តាយ ឈុត​តំណាងជាតិ​ដែល​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ ​ផ្តោត​សំខាន់​ទៅ​លើ​និមិត្ត​រូប​នៃ​ក្តី​សង្ឃឹម និង​ការ​គោរព​របស់​មនុស្ស​ទូទាំង​សកល មិន​បាន​ជាប់​ចំណាត់​ថ្នាក់​នោះ​ទេ។

ឈុតតំណាងជាតិប្រទេសកម្ពុេជា

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម